About Me

header ads

យុវជន២នាក់ជិះម៉ូតូបុករថយន្តដឹកទឹកសុទ្ធបើកបត់ទទឹងផ្លូវរងរបួសធ្ងន់ ស្រាល



ភ្នំពេញ៖យុវជន២នាក់បានរងរបួសស្រាលធ្ងន់ខណះពេលជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុករថយន្តដឹកទឹកសុទ្ធយឺហោ(សុខចំរើន)បើកបត់ឆ្លងឆ្លូវទទឹងយ៉ាងពេញទំហឹង។ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើកឡើងកាលពីវេលាម៉ោង ១១ និង២០ នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ស្ថិតតាមបណ្តោយផ្លូវកែវចិន្តាមុខ(សកលវិទ្យាល័យន័រតុន)ភូមិ៣សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។

យុវជនរងគ្រោះទាំង២នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណ្ណទេអ្នកបើកបរម៉ូតូរងរបួសធ្ងន់និងអ្នករួមដំណើជិះពីក្រោយរងរបួសស្រាលកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្រជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ស៊េរីឆ្នាំ២០១៧ពណ៍ខ្មៅពាក់ស្លាកលេខព្រៃវែង1K-0975រងការខូចខាតមួយកំណាត់មុខ។ចំណែកឯរថយន្តថឹកទឹកសុទ្ធយីហោ(សុខចំរើន)ម៉ាកទីកាន់ពណ៍ខៀវពាក់ស្លាកលេខង៥៩៥៣ភព២អ្នកបើកបររត់គេចខ្លួនបាត់។
      តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុគេឃេីញរថយន្តខាងលេីបេីកដោយបុរសម្នាក់តាមបណ្តោយផ្លូវកែវចិន្តាក្នុងទិសដៅពីកើតទៅលិចស្របគ្នាជាមួយម៉ូតូដោយម៉ូតូបេីកបរពីក្រោយ។លុះមកដល់ចំណុចកេីតហេតុរថយន្តបត់ឆ្វេងឆ្លងផ្លូវទទឹងផ្លូវម៉ូតូទៅពីក្រោយក្នុងល្បឿង


យ៉ាងលឿនបានជ្រុលទៅបុករថយន្តចំពាក់កណ្តាលរថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល២នាក់ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានទៅដល់កន្លែងកើតហេតបានហៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែត្រ។បន្ទាប់ពីកេីតហេតុ​រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមនីតិវិធី៕ម៉េងធា