About Me

header ads

ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៌


បាត់ដំបងៈ យោងតាមរបាយការបស់សមត្ថកិច្ចបញ្ចាក់ថាៈ  នៅវេលាម៉ោង១៧:៤០នាទី​ ថ្ងៃទី០៩/០៦/២០១៩​  មានករណីគ្រោះថ្នាក់ចរាចរាណ៍០១លេីកនៅចំណុចជីនាងលេី​ ស្ថិតក្នុងភូមិតាគ្រក់​ ឃុំត្រែង​ ស្រុករតនមណ្ឌល​ រវាងរថយន្ត​ និងម៉ូតូ​ បេីកបរស្របទិស្របគ្នា​ (ពីកេីតទៅលិចបុកគ្នា​)​ បណ្តាលឲ្យស្លាប់​ មនុស្ស​០១នាក់​ រងរបូសម្នាក់​ ។

រថយន្តម៉ាក​ TOYOTA. CAMRY ពណ៌ស​ ស្លាកលេខ​ ភ្នំពេញ​  24G - 5732 សេរី2002 អ្នកបេីកបររត់គេចខ្លួបាត់​ ។ ម៉ូតូម៉ាកហុងដាឌ្រីមសេ125​ ពណ៌ខ្មៅ​ សេរីឆ្នាំ2004 ស្លាកលេខបាត់ដំបង​ 1Y-2401  អ្នកបេីកបរឈ្មោះ​ ញ៉ែម​ សម្បត្តិ​ ភេទប្រុសអសយុ67ឆ្នាំ​ រស់នៅភូមិឈេីក្រម​ ឃុំកូនគ្រៀល​  ស្រុកសំរោង​ ខេត្តឧត្តមានជ័យ​  (បច្ចុប្បន្នមកស្នាក់នៅបណ្ដោះអាសន្ននៅខេត្តប៉ៃលិន)​ រងរបួសធ្ងន់​ ។ អ្នករួមដំណេីរជាមួយ​ ជាប្រពន្ធ​ឈ្មោះ​ សំ​ ម៉ុន​ អាយុ62ឆ្នាំ​ (ស្លាប់)​ ។ បច្ចុប្បន្ន​ :​ រថយន្ដ​ និងម៉ូតូ​ រក្សាទុកនៅអធិការនគរបាលស្រុ​ ចំណែអ្នករបួស​ និងសាកសពសាច់ញ្ញាតិមកទទួលយ ក។