About Me

header ads

ប្តីកាប់ប្រពន្ធ របួសធ្ងន់ ស្មានថាស្លាប់ ក៌អារកសម្លាប់ខ្លួនឯង

បាត់ដំបង៖ ហេតុការណ៍នេះ បានកើតឡើងនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៧:៤០នាទីល្ងាច នៅចំណុចផ្ទះលេខ ១៩៦ ក្រុមទី១៣ ភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជនសង្សយ័ឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ បានប្រើហឹង្សាកាប់ទៅលើប្រពន្ធ ឈ្មោះ សុខ លីន អាយុ ២៧ ឆ្នាំ បណ្ដាលអោយរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារ បញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគ ទី៥(ពពីរ)។ ក្នុងខណៈពេលនោះ ប្ដីស្មានថាប្រពន្ធស្លាប់ ក៏រត់ទៅផ្ទះអ្នកជិតខាង រួចអាករសម្លាប់ខ្លួនឯងតែ ម្ដងទៅ។

តាមការបំភ្លឺរបស់ឈ្មោះ គង់ សុធារិន ភេទប្រុស អាយុ ៤៧ឆ្នាំ បានបញ្ជាក់ថា៖ នៅល្ងាចថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៧:២០នាទី ពេលខ្លួនកំពុងអង្គុយផឹកស្រាបៀរនៅមុខផ្ទះ ជាមួយបងប្អូន ស្រាប់តែ ឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស បានដើរមកផ្ទះរបស់ខ្លួន ហើយបានខ្ចី កាំបិតខ្លួនសួរថា យកកាំបិតធ្វើអី វា ប្រាប់ថាខ្ចីយកធ្វើទូរសព្ទ័ វា ក៏ដើរមកជិតកាំជណ្ដើរផ្ទះ រួច ស្រាប់តែអាករខ្លួនឯងស្លាប់តែម្ដងទៅ។

តាមការសន្និដ្ឋានឲ្យដឹងថាសាកសពបុរសជាប្តី ពិតជាស្លាប់ដោយធ្វើអត្តឃាត (ដោយយក កាំបិតអាករសម្លាប់ខ្លួនឯង)មិនមែនជារឿងឃាតកម្មនោះឡើយ។ ចំពោះមូលហេតុនៃករណីហឹង្សានេះ  បណ្ដាលមកពីការប្រចណ្ឌ័។ ក្រោយកើតហេតុ សពបុរស ជាប្តី ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី។