About Me

header ads

ក្មេងស្រីរត់ឆ្លងថ្នល់ត្រូវម៉ូតូបុករបួសធ្ងន់ស្រាល៤នាក់

ខេត្តស្វាយរៀង៖នៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង០៤និង៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូនិងអ្នកថ្មើរជើងស្ថិតនៅភូមិពោធិវង្សឃុំប្រសូត្រ ស្រុកស្វាយទាប

លើផ្លូវលំក្រាលគ្រួសក្រហមបណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាល០៤នាក់ប្រុស០២នាក់ម៉ូតូ ខូចខាតស្រាល០១គ្រឿង។


បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៦ពាក់ស្លាកលេខស្វាយរៀង១H ៤០៨២ បើកបរដោយឈ្មោះ ង៉ោល ភារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិព្រៃរំដួលឃុំប្រសូត្រ ស្រុកស្វាយទាប ដឹកអ្នករួមដំណើរ២នាក់ធ្វើដំណើរពីទឹសខាងជើងទៅត្បូងលុះមកដល់កន្លែងកើតហេតុខាងលើស្រាប់តែមានក្មេងស្រីម្នាក់ឈ្មោះហួ កញ្ចនា អាយុ៧ឆ្នាំ មុខរបរជាសិស្សរស់នៅភូមិពោធិវង្សឃុំប្រសូត្របានរត់កាត់ថ្នល់ត្រូវម៉ូតូបុកពេញទំហឹងដួលបោកទៅលើថ្នល់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបាក់ដៃខាងស្តាំនិងពកក្បាលធ្ងន់ធ្ងរសន្លប់នៅនិងកន្លែង។


ប្រភពដ៏ដែលបន្តទៀតថា អ្នកបើកបរម៉ូតូឈ្មោះង៉ោលភារិទ្ធភេទប្រុសអាយុ១៩ឆ្នាំមុខរបរជាកម្មកររស់នៅភូមិភូមិព្រៃរំដូលឃុំប្រសូត្ររងរបួសស្រាល (ពាក់មួកសុវត្ថិភាព)រួមដំណើរ២នាក់ ១.ឈ្មោះង៉ោល ស្រីនោ ភេទស្រីអាយុ១៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ រងរបួសស្រាល(ពាក់មួកសុវត្តិភាព)២.ឈ្មោះ ពុធ ធារាក់ភេទប្រុសអាយុ១៨ឆ្នាំមុខរបរកម្មកររោងចក្ររងរបួសស្រាល(មិនពាក់មួកសុវត្តិភាព)រស់នៅភូមិឃុំជាមួយគ្នា។ប្រភពបន្តទៀតថា ក្រោយពីកើតហេតុសមត្ថកិច្ចបានហៅរថយន្តដឹកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។រីឯម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប្រសូត្រដើម្បីដោះស្រាយពេលក្រោយ។បើតាមការសន្និដ្ឋានរបស់ប៉ូលិស មូលហេតុ:ក្មេងស្រីរត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕