About Me

header ads

ញៀនថ្នាំ ដុតផ្ទះរត់ឡើង ទៅលើដំបូងកម្លាំងកងរាជអាវុធហត្ថព័ទ្ធចាប់ផ្អើលសង្កាត់គោករការ

រាជធានីភ្នំពេញ៖ បុរសញៀន ថ្នាំ ម្នាក់បានវាយបំផ្លិចបំផ្លាញរបស់របរ ក្នុងផ្ទះហើយ ប្រមូលអីវ៉ាន់ដុត រួចរត់ឡើង ទៅលើដំបូងផ្ទះ ហើយត្រូវបានកម្លាំង កងអន្តរាគមន៍ពិសេសស្រមោចខ្មៅ របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញប្រដាប់ដោយដំបងឆក់និងខែល នាំគ្នា ព័ទ្ធចាប់បានខណះពេលដែលជននោះបានលោតទំលាក់ខ្លួន ពីលើដំបូងកម្ពស់ប្រមាណ៨ម៉ែត្រ ។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ប្រមាណ៩ព្រឹក រហូតដល់ម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ទី១៩  ខែមិថុនា ឆ្នាំ ២០១៩ នៅក្នុងភូមិ អណ្តូងទី៣ សង្កាត់គោករការ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញហើយ សមត្ថកិច្ច ក៍បានត្រៀមរថយយន្តពន្លត់អគ្គីភ័យ មួយគ្រឿង ដើម្បីអន្តរាគមន៍ ផងដែរ។បុរសញៀនថ្នាំរូបនោះ ត្រូវបានសមត្ថកិច្ច អោយដឹងថា ឈ្មោះប៉ន ស្រស់អាយុ៣៨ឆ្នាំ មានលំនៅ ផ្ទះកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ចុង សុខលាភ អាយុ៤២ឆ្នាំ មានកូន ប្រុស៣នាក់។
តាមព័ត៌មានអោយដឹងថា  នេះជាលើកទី២ ហើយ ដែលជនញៀនថ្នាំនោះ បានដុតផ្ទះរបស់ខ្លួនចោល ។តាមស្រ្តីជាប្រពន្ធ បានអោយដឹងថា នៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃ ទី១៩ខែ មិថុនា ឆ្នាំ ២០១៩ ប្តីរបស់គាត់ បាន វាយបំផ្លិចបំផ្លាញរបស់របរ នៅក្នុងផ្ទះ ។នៅព្រឹកនោះ គាត់ក៍បានទាក់ទងទៅសមត្ថកិច្ចនគរបាល ដើម្បីអោយជួយអន្តរាគមន៍ ហើយ ឃាត់ខ្លួននៅពេល ដែលគាត់ចេញពីផ្ទះ ។ភ្លាមៗ នគរបាលក៍បានចុះទៅដល់ ប្តីរបស់ខ្លួន ក៍បានប្រមូលអីវ៉ាន់ដាក់ក្នុងបន្ទប់ឡាវតឿដុតបំផ្លាញចោលរួចរត់ឡើងទៅលើដំបូលផ្ទះ។

តាមស្រ្តីជាប្រពន្ធបានអោយដឹងទៀតថា  ប្តីរបស់គាត់ជាមនុស្សញៀនថ្នាំ អស់រយះពេលប្រមាណ៦ឆ្នាំធ្លាប់ចាប់ខ្លួនយកទៅដាក់មណ្ឌលជាច្រើនដង និងធ្លាប់ដុតផ្ទះរួចរត់ឡើងទៅលើដំបូង ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការជាប់គុក រយះពេល ២ឆ្នាំ ចេញមកវិញ ក្នុងកំឡុងខែតុលាឆ្នាំ ២០១៨ក៍បានវាយបំផ្លិចបំផ្លាញរបស់របរនិងដុតផ្ទះទៀត។

តាមព័ត៌មានអោយដឹងទៀតថា នៅព្រឹកនោះ បុរសញៀនថ្នាំក៍បានអង្គុយលើដំបូល ហើយ ក៍បានយកដែកស្មាហាលខោអាវចាក់ខ្នងរបស់ខ្លួន ចេញឈាមហូរពេញខ្លួន ។លុះនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់កម្លាំងស្រមោចខ្មៅរបស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញក៍បានទៅអន្តរាគមន៍ហើយ ឡើង ទៅឃាត់ខ្លួន ជនញៀនថ្នាំ ។ខណះក៍បានជនញៀនថ្នាំ ក៍បានស្រាតខោ ហើយដំបងវាយមកលើ សមត្ថកិច្ច និងបានលោតទំលាក់ខ្លួន មកក្រោមត្រូវបានឃាត់ខ្លួនបានតែម្តង ៕