About Me

header ads

រថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយក្នុងល្បឿនយ៉ាងលឿនទៅបុកម៉ូតូមួយគ្រឿង បើកឆ្លងផ្លូវបណ្តាលអោយយុវជន ២ នាក់រងរបួសយ៉ាងធ្ងន់ធ្ងរនៅកោះពេជ្រ

រថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយក្នុងល្បឿនយ៉ាងលឿនទៅបុកម៉ូតូមួយគ្រឿង
បើកឆ្លងផ្លូវបណ្តាលអោយយុវជន ២ នាក់រងរបួសយ៉ាងធ្ងន់ធ្ងរនៅកោះពេជ្រ




   បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន បានបោះពួយទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលអោយយុវជនចំនួន ២នាក់បាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកឯរថយន្ត  និង ម៉ូតូ ទាំងពីរគ្រឿងក៏រងការខូចខាត យ៉ាងដំណំផងដែរ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលលពីវេលាម៉ោង ១២ និង ៤៥នាទីថ្ងៃត្រង់ ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩ នៅចំណុចផ្លូវបំបែកជា ៤ ស្ពាននាគចូលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់់ ខណ្ឌចំការមន។
   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនចំនួន ២នាក់ជិះម៉ូតូ


ម៉ាក nex ព៌ណទឹកប្រាក់ ពាក់ស្លាកលេខកំពង់ឆ្នាំង ១H-០៩៦១ មួយគ្រឿងជិះឌុបគ្នាធ្វើតំណើរពីត្បូងទៅជើង។លុះមក ដល់ចំណុចខាងលើក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក ALPHAD ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ២AQ-០៣៣៣ មួយ គ្រឿង ដែលបើកបរដោយបុរសម្នាក់ឈ្មោះ យឹម សេដ្ឋា អាយុ ៣៩ឆ្នាំ។បានបើកបោះពួយក្នុងល្បឿន យ៉ាងលឿនក្នុង ទិសដៅពីលិចទៅកើតទៅបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់តែម្តង ចំណែកឯរថយន្តបង្ករ និងម៉ូតូរបស់ជនរងគ្រោះ ក៏រងការខូចខាតយ៉ាងដំណំដូចគ្នាផងដែរ។


   ក្រោយពេលកើតហេតុ យុវជនរងគ្រោះទាំង ២ ត្រូវបានរថយន្តសាមុយមកដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ សូវៀត ចំណែកឯរថយន្តស៊េរីទំនើបបង្ករ និង ម៉ូតូរបស់ជនរងគ្រោះក៏ត្រូវបានកម្លាំងមានសម្ថកិច្ចធ្វើការ បញ្ជូនទៅកាន់នគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត។