About Me

header ads

រន្ធត់ណាស់! យាយ និងចៅ រើសអេតចាយ ហើយយកគ្រាប់បែកទៅដំ បណ្ដាលផ្ទុះស្លាប់ទាំង ២នាក់

ខេត្តស្វាយរៀង៖ សំឡេងផ្ទុះគ្រាប់បែកមួយគ្រាប់ផ្អើលអស់អ្នកស្រុកនិងសមត្ថកិច្ចចុះមកពិនិត្យដោយជនរងគ្រោះ២នាក់យាយនិងរុករេីការ៉ុងអេតចាយនិងសង្ស័យដំចំគ្រាប់បែកយកទៅលក់ឱ្យអេតចាយ បណ្តាលអោយផ្ទុះគ្រាប់បែកស្លាប់ទាំង២នាក់តែម្តង។ករណីផ្ទុះគ្រាប់បែកខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ៈ៣៥ព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅក្នុងភូមិ សំបួរ ឃំុសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖ករណីផ្ទុះគ្រាប់បែកបណ្តាលអោយស្លាប់បាត់បង់ជីវិតមនុស្សចំនួន២នាក់យាយនិងចៅអាចនៅកន្លែងកេីតហេតុខាងកើតផ្ទះរបស់ជនរងគ្រោះចំងាយប្រហែល១០ជាប់និងជង្រុកស្រូវ។

ប្រភពបានបន្តទៀតថា៖ជនរងគ្រោះទាំង២នាក់ ទី១.មានឈ្មោះ ផង់ សុភី ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ ត្រូវជាយាយ និងឈ្មោះ  ឃួន បញ្ញា ភេទប្រុស អាយុ10ឆ្នាំត្រូវជាចៅ មានទីលំនៅកន្លែងកេីតខាងលេី។

ហើយបើតាមប្រភពពីពលរដ្ឋក៏ដូចសាច់ញាតិជនរងគ្រោះបានអោយដឹងថា៖នៅវេលាកើតហេតុខាងគេឃើញជនរងគ្រោះជាមួយចៅបានរើសអេតចាយលក់អោយទៅទិញអេតចាយម្តងរួចទៅហើយតែមិនបានដឹងថារូបគាត់រុករកដែកអេតលក់ទៀតឬអត់នោះទេព្រោះនៅកន្លែងកើតមានដែក២ដើមប្រវែងមួយតឹកនិងហឹបឈើមួយបើកកំរបអាចសង្ស័យថាគាត់យកគ្រាប់បែកចេញពីហឹបយកមកដំដែលបណ្តាលអោយផ្ទុះស្លាប់ទាំង២នាក់យាយចៅសភាពសពគឺធ្លុះសុះសាច់ទាំង២នាក់។

ប្រភពបានបន្ថែមទៀតថា៖ប្រវត្តគ្រាប់ដែលផ្ទុះនោះគឺកាលប្តីរបស់ជនរងគ្រោះកាលនៅរស់មិនដឹងថាយកមកពីណានោះដែរគឺប្តីគាត់យកមកទុកនៅផ្ទុះជាយូឆ្នាំណាស់ប៉ុន្តែមិនថាប្តីរបស់គាត់ទុកនៅកន្លែងណានោះដែរក្រោយពីប្តីគាត់បានស្លាប់អស់មួយខែជាងរហូតមកដល់ថ្ងៃកើតនេះស្រាប់ជនរងគ្រោះផ្ទុះស្លាប់២នាក់ប្រុសតែម្តងដោយកូនចៅគេទៅធ្វើនិងទៅរៀនអស់។

ហើយមូលហេតុគេដាក់ការសង្ស័យ រុករេីការ៉ុងអេតចាយដំគ្រាប់បែកក្រសាំងយកទៅលក់ឱ្យអេតចាយ បណ្តាលអោយផ្ទុះគ្រាប់បែកតែម្តង។