About Me

header ads

បុរសម្នាក់ជិះម៉ូតូZOOMER-Xគេចម៉ូតូខាងមុខជ្រុលធ្លាក់ចូលប្រឡាយរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរដោយសារតែជិះម៉ូតូ១គ្រឿងឆ្លងផ្លូវក្នុងល្បឿនលឿនគេចម៉ូតូ១គ្រឿងផ្សេងទៀតកំពុងបើកបរបញ្រ្ចាស់ជ្រុលធ្លាក់ចូលក្នុងប្រឡាយកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ វីរៈ អាយុ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិដូង ឃុំបឹងរាំង ឃុំកំរៀង ខេត្តបាត់ដំបង ។ នៅមុនកើតហេតុគាត់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា ZOOMER-X ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AC-7780 ។ធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវ ហើយបានវាក់ជាមួយម៉ូតូ១គ្រឿងទៀតដែលកំពុងបើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ។

ពេលនោះគាត់បានបើកគេចចេញពីម៉ូតូនោះក៏ជ្រុលធ្លាក់ចូលប្រឡាយដែលក្រុុមហ៊ុនស្ថាបនាផ្លូវកាយធ្វើគ្រឹះ បណ្ដាលឲ្យដួលរងរបួសធ្ងន់ធ្ងរបែបនេះតែម្ដង។ក្រោយពេលកើតហេតុអ្នកភូមិបានជួយហៅរថយន្តសង្រ្គោះអង្គភាព៧១១ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្រ្គោះបន្ទាន់៕