About Me

header ads

ភា្ញក់ផ្អើលបុរសអ្នកបកប្រែភាសាចិនម្នាក់ចងកសម្លាប់ខ្លួននៅក្នុងកន្លែងធ្វើការរបស់ខ្លួននៅក្បែ Nsga Word

ភ្នំពេញ ៖ បុរសជាអ្នកបកប្រែភាសារចិនម្នាក់បានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅក្នុងកន្លែងធ្វើការរបស់ខ្លួនដោយ មិនមានអ្នកណាម្នាក់បានដឹងពីមូលហេតុអ្វីឡើយ តែអ្វីដែលធ្វើអោយក្រុមគ្រួសារមិនទទួលយកបាននោះគឺ សាកសពមានស្នាមរបួសបែកក្បាលហូរឈាម ទំនងជាត្រូវបានគេសម្លាប់រួចយកទៅធ្វើជាចងកនោះ។ហេតុការណ៍ នេះដែរបានបង្ករឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទីព្រឹក ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ នៅចំណុចក្នុងការិយាល័យក្រុមហ៊ុន SUNWA ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ សប៊ិត (ក្បែរNaga) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីសម្ថកិច្ចម្នាក់បានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ហួយ ផល្លី អាយុ ៣៥ឆ្នាំ មុខរបរ បកប្រែចិន ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ ម្តុំចំការដូង និង មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្ត
តាកែវ មានប្រពន្ធ និង កូនប្រុសម្នាក់។មុនពេលកើតហេតុ គេបានប្រទះឃើញបុរសជាអ្នកបកប្រែចិនម្នាក់ខាងលើ ដោយមានស្នាមរងរបួសត្រង់ក្បាលនិងមានឈាមហូរពេញខ្លួនប្រាណ បានយកជណ្តើរឈើមួយឡើង ទៅចងករ សម្លាប់ខ្លួនឯងនៅខាងក្នុងកន្លែងធ្វើការរបស់ខ្លួនទើបបង្ករអោយមានការភ្ញាក់ផ្អើលកើតឡើងតែម្តង។ភ្លាមនោះបុគ្គលិករបស់ក្រុមហ៊ុន SUNWA ខាងលើក៏បានរាយការណ៍ទៅប្រាប់កម្លាំងមានសម្ថកិច្ចមូលដ្ឋានអោយបានដឹងពីរឿង នេះ ហើយកម្លាំងមានកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ ដើមបីធ្វើការត្រួតពិនិត្យនិងកោសល្យ វិច្ច័យទៅ លើសាកសពបានឃើញថា <<បុរសរងគ្រោះពិតជាស្លាប់ ដោយសារតែចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន>>។ក្នុង
ពេលនោះដែរគេក៏បានឃើញមានស្រ្តីជាប្រពន្ធ និង ក្រុមគ្រួសាររបស់បុរសរងគ្រោះបានមកដល់កន្លែងកើតហេតុខាងលើផងដែរ តែដោយសារតែបានឃើញសភាពសាកសពស្លាប់ដោយមិនសមហេតុផល ក៏បានសុំអោយ ខាងកម្លាំងមានសម្ថកិច្ចធ្វើការត្រួតពិនិត្យអោយបានល្អិតល្អន់ម្តងទៀតផងដែរ។ដោយសារតែជនរងគ្រោះមានស្នារងរបួសត្រង់ក្បាលហូរឈាម និងមយ់ាងទៀតសង្ស័យថា ជាករណីវាយសម្លាប់ទើបយកសាកសពទៅធ្វើជាចងក សម្លាប់ខ្លួនបំភាន់ភ្នែកនោះ។ក្នុងពេលនោះដែរ កម្លាំងមានសម្ថកិច្ចក៏បានបបញ្ជាក់ទៀតថា មុនពេលកើតហេតុ បុរសរងគ្រោះបានឡើងទៅចង កម្តងរួចទៅហើយដើយដាច់ខ្សែរធ្លាក់ ទើបបណ្តាលអោយរងរបួសបែក ក្បាល ហូរឈាម ទើបបានឡើងទៅចង កម្តងទៀតបណ្តាលអោយស្លាប់បាត់បង់ជីវិតបែបនេះតែម្តងទៅ។
ក្រោយពីការចុះមកធ្វើការត្រួតពិនិត្យអំពីសំណាក់កម្លាំងនគរបាលជំនាញឃើញថា បុរសរងគ្រោះពិតជា ស្លាប់ បាត់បង់ជីវិត ដោយសារតែចងងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងនោះ ទើបបានប្រគល់សាកសពអោយទៅក្រុម គ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត។