About Me

header ads

នគរបាលបង្ហាញមុខក្រុមចោរឆក់និងចោរប្លន់យ៉ាងសកម្មចំនួន១១នាក់ ធ្វើសកម្មភាព១២ករណី

រាជធានីភ្នំពេញ៖ ជនសង្ស័យ ឆក់និងប្លន់យ៉ាង សកម្មភាពចំនួន ១១នាក់ រួមទាំងវត្ថុតាង ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញមុខ ជាសារធារណះ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៩ រួចបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ ហូរ វណ្ណឌី អាយុ ២០ឆ្នាំ , ២. ឡេង សុខ ណៃ អាយុ ២២ឆ្នាំ,៣.  យីន សូណាល់អាយុ១៩ឆ្នាំ ៤.ទ្រី ករណា អាយុ១៩ឆ្នាំ , ៥.ចំរើន សម្បត្តិ ហៅពៅអាយុ២៦ឆ្នាំ , ៦. ស៊ាង ម៉េងលាភ អាយុ ១៩ឆ្នាំ ,៧.លី វ៉ាន់ណេតអាយុ១៧ឆ្នាំ ,  ៨.បូ អៀង អាយុ២០ឆ្នាំ ,៩. រី ហុង អាយុ២៨ឆ្នាំ ,១០.ឈ្មោះ ប៊ុន សុភ័ក្រ អាយុ១៥ឆ្នាំ និង១១ ពុំត្រូវបានស្គាល់ឈ្មោះ ឡើយ ដោយនគរបាលអះអាងថា បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តកណ្តាល  ។
តាមរបាយការណ៍បានអោយដឹងថា ជនសង្ស័យ ដែលបង្ហាញមុខ ត្រូវបាននគរបាល ស្រាវជ្រាវឃាត់ខ្លួន ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៧  រហូតដល់ថ្ងៃទី១៩ខែឧសភា ឆ្នាំ ២០១៩កន្លងមកបន្ទាប់ពីធ្វើសកម្មភាពឆក់ និងវាយ, កាប់ប្លន់ យ៉ាងសាហាវបណ្តាលអោយមនុស្សរងរបួសជាច្រើននាក់។លោកវរះសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថា ជនសង្ស័យ ទាំង១០នាក់ មាន២ក្រុម  បានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសចំនួន ១២ករណី ហើយ បណ្តាលអោយម្ចាស់ម៉ូតូនិងម្ចាស់សម្ភារះរងរបួស ជាច្រើននាក់។
លោកនាយការិយាល័យ បានអោយដឹងទៀតថា   ក្រុមទី១ មានគ្នា ៧នាក់ បានធ្វើសកម្មភាពចំនួន ៦ករណីមានអំពើលួច មានស្ថានទង្ងន់ទោស ដោយប្រើហឹង្សា (ប្រើដាវកែច្នៃ កាប់ប្លន់យកទ្រព្យសម្បត្តិ)ចំនួន៥ករណី និងប្រើប្រាស់សារធាតុញៀន ចំនួន ១ករណី។ដោយឡែកក្រុមទី២ ជនសង្ស័យ  មានគ្នា ៣នាក់ បានធ្វើសកម្មភាពចំនួន ៦ករណីក្នុងនោះឆក់ចំនួន៤ករណី លួច១ករណី និងប្រើប្រាស់គ្រឿងញៀ១ករណី។ នៅក្នុង សកម្មភាពជនសង្ស័យ មានចរិកយ៉ាងសាហាវ បានកាប់ ទៅលើជនរងគ្រោះបណ្តាលអោយរងរបួស ជាច្រើននាក់។
នៅក្នុងការស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ សមត្ថកិច្ចបានដកហូតម៉ូតូដែលជិះធ្វើសកម្មភាពចំនួន ២គ្រឿងនិងដាវ ចំនួន២ដើម សំបកអាយឌីមួយគ្រឿង និងឧបរករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។បន្ទាប់ពីបង្ហាញមុខ នគរបាលក៍បានបញ្ជូនជនសង្ស័យទាំងនោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕