About Me

header ads

ឃាត់ខ្លួន ជនជាតិចិន ២៨នាក់សង្ស័យប្រព្រឹត្តបទល្មើស តាមប្រពន្ធអ៊ីនធើណេត្រ


រាជធានីភ្នំពេញ៖ វីឡាមួយកន្លែងត្រូវបានកម្លាំង នគរបាលនាយដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនក្រសួងមហាផ្ទៃធ្វើការឡោព័ទ្ធដោយឃាត់ខ្លួនជនជាតិចិន ប្រុសស្រីចំនួន ២៨នាក់ព្រមទាំងដកហូតសម្ភារះមួយចំនួនធំ  ដែលជាប់សង្ស័យ ប្រព្រឹត្តិបទល្មើសតាមប្រពន្ធអ៊ីនធើណេត្រ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី០៧ខែឧសភា ឆ្នាំ២០១៩នៅចំណុចផ្ទះវីឡាគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញព្រមទាំងមានការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងដែរ។

តាមនគរបាល បានអោយដឹងថា ដោយមានការស្រាវជ្រាវ ពីកម្លាំងនគរបាលជំនាញដោយមានការសង្ស័យ ថា វិឡាខាងលើ ត្រូវបានជនជាតិចិនជួលប្រព្រឹត្តបទល្មើស តាមប្រពន្ធអ៊ីធើណេត្រ សមត្ថកិច្ច ក៍បានចុះឆែកគេបង្ក្រាបតែ ម្តង ។ទោះបីជាយ៉ាងណា សមត្ថកិច្ច ពុំបានអោយបញ្ជាក់អោយច្បាស់ ថា ជនជាតិចិន ទាំងនោះប្រព្រត្តិបទល្មើស ជំវិតទាប្រាក់ ឬក៍ លេងល្បែងតាមប្រពន្ធធើណេត្រឬយ៉ាងណានោះទេ ។

តាមនគរបាលអោយដឹងថា  ជនជាតិចិន ចំនួន ២៨នាក់ស្រី០៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនព្រមទាំងដកហូតសម្ភារៈមួយចំនួនដូចជា ៖ ទូរសព្ទ័ដៃ០៤គ្រឿង , ទូរសព្ទ័ដៃណូគា១១គ្រឿង , IPADMINI០៥គ្រឿង , ម៉ាស៊ីនបែងចែកអ៊ីនធឺណែត ០៦គ្រឿង , ដុំភ្លើង០១ដុំ , LAPTOP ០៣គ្រឿង , ម៉ាស៊ីនបំផ្លាញក្រដាស់០១គ្រឿង  , ម៉ាស៊ីនព្រីន ០១គ្រឿង , ឯកសារមួយចំនួន , រថយន្តLEXUS.RX300 មួយគ្រឿង និងម៉ាស៊ីនថតរូប០១គ្រឿង ៕