About Me

header ads

កាំបិតចិត្តដងឯង! ក្រឡាប់រថយន្តសង្កត់តែកុងជាប់បណ្ដាលស្លាប់ភ្លាមៗ

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តក្រឡុកសុីម៉ង់ត៍ បណ្ដាលឲ្យសង្កត់តែកុងស្លាប់យ៉ាងអាណោចអាធ័ម សង្ស័យបើកបរខុសបច្ចេកទេស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តសង្កត់មនុស្សស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ និង១៥នាទី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅការដ្ឋានប្រពន្ធធារាសាស្រន៍ដែលកំពុងសាងសង់ ត្រង់ចំណុចដំណាក់ឈើក្រម ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

របាយការណ៍ផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឃើញថា ជនរងគ្រោះដែលរថយន្តក្រឡាប់សង្កត់ស្លាប់ឈ្មោះ អឿន សំអុន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបររថយន្តម៉ាក ហ៊ុយហ្សូ ពណ៏ស គ្មានស្លាកលេខ បញ្ជាក់រថយន្តប្រភេទក្រឡុកសុីម៉ង់ត៍ ។

 របាយការណ៍ខាងលើបន្តថា មុនកើតហេតុគេឃើញជនរងគ្រោះឈ្មោះ អឿន សំអុន បើកបររថយន្តក្រឡុកសុីម៉ង់ត៍ បំរុងថយចាក់បេតុងដូចសព្វមួយដង ខណៈនោះស្រាប់តែរេចង្កូតជ្រុលធ្លាក់ចូលក្នុងរណ្ដៅដី រួចក្រឡាប់សង្កត់ខ្លួនឯងបណ្ដាលឲ្យស្លាប់បែបនេះតែម្ដង សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោក ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញហេតុការណ៍ខាងលើ យ៉ាងយកចិត្តទុកដាក់ខ្ពស់ និងធ្វើកំណត់ហេតុយ៉ាងត្រឹមត្រូវផងដែរ ករណីនេះមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធកំពុងមមាញឹកនៅឡើយ ៕