About Me

header ads

(រថយន្តមួយគ្រឿងដឹកសត្វរស់ជ្រូកចំនួន៣០ក្បាលសង្ស័យនាំមកពីប្រទេសវៀតណាមមន្ត្រីជំនាញឃាត់ទុក)

ខេត្តស្វាយរៀង៖ រថយន្តមួយគ្រឿងដឹកសត្វជ្រូករស់ចំនួន៣០ក្បាលដែលពាក់ស្លាក់3A 1256កាលពីវេលាម៉ោង១១នឹង១៥នាទីយប់ថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៩ត្រូវបានក្រុមការងាបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋាន សហការជាមួយ ក្រុមការងាររបស់ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តស្វាយរៀងបធ្វើការឃាត់នៅត្រង់ចំណុចឃុំក្រោលគោ ស្រុកស្វាយជ្រុំខេត្តស្វាយរៀងសង្ស័យថាដឹកចេញពីប្រទេសវៀតណាមតាមច្រករបៀងមួយនៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង។


យោងតាមមន្ត្រីជំនាញពេទ្យសត្វបានអោយដឹងថា៖ក្រោមការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងាបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋាន សហការជាមួយ ក្រុមការងាររបស់ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តស្វាយរៀង ចុះឃាត់ និងចាប់រថយន្តមួយគ្រឿងដឹកសត្វជ្រូកចំនួន៣០ក្បាលនៅចំណុចភូមិឃុំខាងលើ។


បើតាមលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តស្វាយរៀងនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានប្រាប់តាមទូរស័ព្ទអោយដឹងថា៖ដោយក្រុមការងាបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋាន សហការជាមួយ ក្រុមការងាររបស់ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តស្វាយរៀងឃាត់រថយន្តខាងលើដែលមានជ្រូករស់៣០ក្បាល។



លោកបានបន្តទៀតថា៖ក្រោយពីជំនាញឃាត់រថយន្តខាងលើសួរនាំរកឯកសារដោយអ្នកបើកបររថយន្តដឹកជ្រូកខាងលើបានប្រាប់ថាគេមានច្បាប់នាំជ្រូកពីប្រទេសថៃប៉ុន្តែដោយឯកសារទាំងនោះមិនគ្រប់គ្រាន់នោះទេគ្មានប្រភពពីពេទ្យសត្វមូលដ្ឋាននិងសង្ស័យបានដឹកចេញពីប្រទេសវៀតណាមតាមច្រករបៀងនៃស្រុកកំពង់ត្របែកខេត្តព្រៃវែងទើបក្រុមការងារបានដឹកនាំបទល្មើសនិងវត្ថុតាងទាំងនេះទៅរក្សារទុកនៅមន្ទីរកសិកម្មខេត្តស្វាយរៀងដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់។