About Me

header ads

ចាប់ខ្លួនសន្តិសុខយាមការដ្ឋានបុរីប៉េងហួត៤នាក់ ពាក់ព័ន្ធករណីវាយសម្លាប់យុវជនម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិត ដោយសារជនសង្ស័យ៤នាក់ជាសន្តិសុខបុរីប៉េងហួតព្រួតវាយកាលពីម៉ោង៦និ៣០នាទីព្រលប់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩ នៅក្នុងការដ្ឋានបុរីប៉េងហួតស្ថិតនៅភូមិព្រែថ្លឹង សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះសាន វណ្ណះអាយុ៣៥ឆ្នាំស្នាក់នៅម្តុំកើតហេតុខាងលើ។ រីឯជនសង្ស័ទាំង៤ដែលសមត្ថកិច្ចចាប់បានបន្តបន្ទាប់ ទី១ឈ្មោះ ទី១៖ឈ្មោះចាន់អេម អាយុ៣២ ឆ្នាំមុខរបរសន្តិសុខបុរីប៉េងហួត ទី២៖ឈ្មោះឈិត ណាង អាយុ៣៤ឆ្នាំមុខរបរសន្តិប៉េងហួត ទី៣៖ ឈ្មោះផូ ភក្តី អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខប៉េងហួត និងទី៤៖ឈ្មោះ យុក សំកុល អាយុ៣៣ឆ្នាំ ។

ប្រភពព័ត៌មានពីបងស្រីបុរសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងផ្ទះរបស់បងស្រីនៅក្បែរការដ្ឋានបុរីប៉េងហួត ដោយជនរងគ្រោះបាន ដើរចូលទៅលេងខាងក្នុងការដ្ឋាន ពេលនោះក្រុមសន្តិសុខក៏បានព្រួតគ្នា ចាប់ជនរងគ្រោះវាយរហូតដាច់ខ្យល់ស្លាប់ ហើយក៏នាំគ្នា លើកដាក់រទេះរុញ សពជងរងគ្រោះ យកមកដាក់ខាងក្រៅការដ្ឋាន ទើបផ្អើលដល់ក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះប្តឹងសមត្ថកិច្ច ។

ភ្លាមៗនោះ លោកវរសេនីយ៍ឯក ជឹមស៊ីថា អធិការខណ្ឌដង្កោបានដឹកនាំ កម្លាំងចុះទៅឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ហើយ នៅម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ឃាត់ខ្លួនបានជនសង្ស័យ២នាក់បន្ថែមទៀត។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕