About Me

header ads

ឃើញជនរងគ្រោះទុកម៉ូតូនិងសោចោលមួយភ្លេត ជនសង្ស័យម្នាក់ក៏ឆ្លៀតយកជិះរត់តាំងពីខណ្ឌចំការមន ដល់ខណ្ឌដូនពេញ នៅតែជនរងគ្រោះដេញចាប់បាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងបានសម្រេច នៅចំណុចមុខហាងលក់ស្រា អនឡាញ តាមបណ្ដោយផ្លូវ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយបានព្យាយាមជិះរត់គេចខ្លួន ទាំងជនរងគ្រោះខំជិះដេញតាមរហូតដល់ផ្លូវ១៣០ កែងផ្លូវលេខ១៩ ជនសង្ស័យក៏បានដួល ធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះជួយចាប់និងស្វាគមន៍ឡើងចាស់ដៃ ទើបប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។​
ជនសង្ស័យខាងលើមានឈ្មោះ លី ហេង (ហៅហេង)ភេទប្រុស អាយុ៣២ឆ្នាំ មុខរបបមិនពិតប្រាកដ ទីលំនៅក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ -បានធ្វើសកម្មភាពលួចយកម៉ូតូម៉ាក​Zoomer X ពណ៌ស​លាយទឹកក្រូច ពាក់ស្លាកលេខ រតនគីរី 1B-6846 របស់ជនរងគ្រោះឈ្មោះ ម៉ៃ ឬទ្ធិឃេី ភេទប្រុស​អាយុ21ឆ្នាំ មុខរបបមន្ត្រីប៉ូលិស ស្នាក់នៅសង្កាត់មិត្តភាព ​ខណ្ឌ7មករា ។​

យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានមកហាងត្រង់ទីតាំងកើតហេតុ ហើយបានចតម៉ូតូមុខហាងទាំងមិនបានដកសោរ ព្រោះគិតថាចូលមួយភ្លេត ខណះពេលនោះក៏លេចមុខជនសង្ស័យខាងលើដើរមកក្បែរម៉ូតូរបស់ជនរងគ្រោះរួចឡើងបញ្ឆេះជិះយ៉ាងប្រយ៉ាប់ និងត្រូវជនរងគ្រោះឃើញស្រែកឆោឡោ  ព្រមទាំងជិះម៉ូតូដេញតាមតាំងពីម្ដុំវិទ្យាស្ថានវ៉ាន់ដា (ខណ្ឌចំការមន)រហូតដល់ផ្លូវ១៣០ ក្នុងសង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ទើបជនសង្ស័យជិះដួល ក៏ត្រូវជនរងគ្រោះនិងប្រជាពលរដ្ឋជួយចាប់ស្វាគមន៍ឡើងចាស់ដៃ ទើបទាក់ទងទៅសមត្ថកិច្ចឲ្យមកទទួល ។​

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន  បានចុះទៅនាំខ្លួនជនសង្ស័យ និងជនរងគ្រោះ មកធ្វើការសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕