About Me

header ads

ធ្លាប់លួចឈើធ្នង់រួចខ្លួន ឥលូវលួចមួកសុវត្ថិភាព១ជាប់ខ្នោះ

ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋធ្វើការចាប់ខ្លួនកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។បន្ទាប់ពីជននេះធ្វើសកម្មភាពលួចយកមួកសុវត្ថិភាពរបស់បុរសម្នាក់ហើយត្រូវបានបុរសម្ចាស់មួកខាងលើឃើញទាន់ក៏ស្រែកឆោរឡោបង្កការភ្ញាក់ផ្អើលនិងចាប់ខ្លួនបានភ្លាមៗតែម្ដង។ក្រោយពេលសាកសួរស្រាប់តែធ្លាយរឿងលួចឈើធ្នង់ជាច្រើនដុំកាលពី៧ខែមុនដែលសំណុំរឿងមួយនេះកំពុងស្ថិតក្នុងការស្រាវជ្រាវរបស់នញរបាលស្រុកអង្គស្នួលស្រាប់ផង ។
ជនសង្ស័យឈ្មោះថន សំណាង អាយុ១៧ឆ្នាំ ជនជាតិខ្មែមានទីលំនៅក្នុងភូមិតាពេច ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។បានលួចមួកសុវត្ថិភាព១ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះសួន ណារុន អាយុ៥៣ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅក្នុងភូមិទួលសេរី ឃុំទួលព្រេច ស្រុកអង្គស្នួល។ដោយឡែកជនរងគ្រោះដែលត្រូវជនសង្ស័យលួចយកឈើធ្នង់កាលពី៧ខែមុននោះឈ្មោះអ៊ូច ភឺន ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AQ-7949លេខតួនិងលេខម៉ាសុីន8491004 ទៅធ្វើសកម្មភាពលួចយកមួកសុវត្ថិភាពរបស់បុរសឈ្មោះសួន ណារុន ។ប៉ុន្តែត្រូវបុរសរូបនេះឃើញទាន់ក៏ស្រែកឆោរឡោនិងដេញតាមចាប់ខ្លួនបានប្រគល់ជននគរបាលធ្វើការសាកសួ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចមួកខាងលើមែន ហើយកាលពី៧ខែមុនគឺនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ខ្លួនធ្លាប់បានសហការណ៍ជាមួយបក្សពួក៤នាក់ទៀតបានធ្វើសកម្មភាពលួចយកឈើធ្នង់ជិត៣០កំណាត់របស់ឈ្មោះអ៊ូច ភឺន ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា ក្រោយលួចបានបក្សពួកជាអ្នកយកទៅលក់ឲ្យសិប្បកម្មទ្វារបង្អួចមួយកន្លែងស្ថិតនៅក្នុងភូមិពង្រ សង្តាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយមិនដឹងថាលក់បានប៉ុន្មាននោះឡើយព្រោះខ្លួនមិនបានទៅជាមួយទេ បន្ទាប់ពីលក់បានបក្សពួកបានយកលុយចំនួន៥០ដុល្លារមកឲ្យខ្លួន។ខ្លួន។លុះដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ខ្លួនតែម្នាក់ឯងបានជិះម៉ូតូចូលទៅធ្វើសកម្មភាពលួចមួកសុវត្ថិភាព១នោះ ប៉ុន្តែមិនបានសម្រេចត្រូវម្ចាស់ឃើញទាន់ក៏ដេញតាមចាប់ខ្លួនតែម្តង ៕