About Me

header ads

ភ្លៀងលាយខ្យល់កន្ត្រាក់ បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋអស់ជាង ៦០ខ្នងនៅខេត្តប៉ៃលិន


ខេត្តប៉ៃលិន ៖ បើយោងតាមសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់១មេយ៉ាងខ្លាំង  បានវាយប្រហារទៅលើ ផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ធ្វើឱ្យខូចខាតអស់ជាច្រើនខ្នង ។ តែមិនបណ្តាលឱ្យសត្វ ឬមនុស្សណាម្នាក់ ទទួលរង គ្រោះថ្នាក់នោះឡើយ




ហេតុការណ៍ភ្លៀងលាយខ្យល់កន្រ្តាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩   បណ្ដាលឱ្យ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៦៤ខ្នង ត្រូវ  រងការខូចខាតយ៉ាងដំណំ ដោយក្នុងនោះ មាន១២ខ្នង បានខូចខាតអស់ ទាំងស្រុងតែម្តង ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមេឃខ្មៅអួរអាប់បក់បោកមកពីទិស ខាងលិច លុះមួយសន្ទុះក្រោយមក ស្រាប់តែមានធ្លាក់ភ្លៀងលាយឡំ ដោយខ្យល់កន្រ្តាក់ បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យប៉ើងដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ហើយរលំដើមឈើអស់ជាច្រើនដើមផងដែរ ។ ប្រភពបន្តទៀតថា អស់រយ:ពេលជិត១ម៉ោង ទើបខ្យល់បានស្ងប់ទៅវិញ តែក៏ធ្វើឱ្យប្រជាពលរដ្ឋម្នាក់មា នការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព ដោយអ្នកខ្លះស្រែកទ្រហោយំ ឱ្យកូនចៅរត់ទៅជ្រកនៅកន្លែ ងមានសុវត្ថិភាព ជៀសវាងរបើកស័ង្កសីប៉ះចំត្រូវរងរបួសនិងគ្រោះថ្នាក់ដល់អាយុជីវិត ។


ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន  និងខាងសាខាកាកបាទក្រហមកម្ពុជាខេត្ត  កំពុងនាំគ្នាចុះទៅសួរនាំស្រង់ស្ថិតិ អំពីផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់ដ៏ខ្លាំងមួយនេះ  ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ តែទោះបីជាយ៉ាងណា គេមិនទាន់ឃើញមានសេចក្ដីរាយការណ៍  ពីការគ្រោះថ្នាក់ដល់មនុស្ស សត្វ ឬខូចខាតផលដំណាំនៅឡើយទេ  ។



សូមបញ្ជាក់ថា ករណីខ្យល់កន្រ្តីបានកើតឡើងនៅក្នុងខេត្តប៉ៃលិននាឆ្នាំ២០១៩នេះ ចំនួន៣លើ កមកហើយ ដែលបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង តែមិនបណ្តាលឱ្យនរណាម្នាក់ ស្លាប់បាត់បង់អាយុជីវិតនោះឡើយ គឺគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។ ដូច្នេះ ត្រូវឱ្យប្រជាពលរដ្ឋទាំង អស់មានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពខ្លួនឯង ៕ ដោយ ៖ នីយ៉ា