About Me

header ads

បុរសម្នាក់រត់ទាំងខ្លួនប្រឡាក់សុទ្ធតែឈាមមកអោយគេជួយ ក្រោយពីត្រូវបានជន មិនស្គាល់មុខកាប់ត្រូវជាច្រើនកាំបិត

ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់ ដែលមានស្នាមរងរបួសដោយមុខកាំបិតជាច្រើនកន្លែងនិងមានឈាមហូរស្រោចពេញដងខ្លួន ផងដែរនោះ បានរត់មករកអោយគេជួយ ដោយមិនមានអ្នកណាម្នាក់បានដឹងថា រូបគាត់មានជម្លោះជាមួយអ្នកណា ហើយក៏ មិនមានអ្នកណាម្នាក់ដឹងពីជនដៃដល់ដែរ។ហេតុការណ៍នេះដែរបានបង្ករការភ្ញាក់ផ្អើលកើតរឡើងកាលពីវេលាម៉ោង ១១ និង ០០នាទីព្រឹក ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩ នៅចំណុចផ្លូវលេខ ១២៦ ក្បែរបែនឡានផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសម្នាក់បានប្រាប់ឱ្យដឹងថា បុរសជាជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ក្របី អាយុជាង ៣០ឆ្នាំ សព្វថ្ងៃដើរលក់ខ្សែរក្រវ៉ាត់ និង មានទីលំនៅមិនពិតប្រកដឡើយ។មុនពេលកើតហេតុ ខណៈពេលដែលរូបគាត់កំពុងតែអង្គុ យលេងនោះ ក៏ស្រាប់តែបុរសរងគ្រោះរត់មកអោយគាត់ជួយ ដោយមានឈាមប្រឡាក់ពេញខ្លួន និង មានស្នាមកាំបិត ដែលគេកាប់ត្រូវជាច្រើនកាំបិត និងមិនមានអ្នកណាម្នាក់បានដឹងថា រូបគាត់មានជម្លោះជាមួយនឹងអ្នកណា និងត្រូវគេបាប់ មកពី ណាផងដែរបានជារងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះនោះ។

ក្រោយពេលកើតហេតុ ក៏បង្ករអោយមានការភ្ញាក់ផ្អើលទៅដល់មនុស្សជាច្រើនមកមើល និង កម្លាំងមានសម្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់និងបានហៅរថយន្តសមុយរបស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកយកទៅធ្វើការសង្គ្រោះភ្លាមៗផងដែរ ។