ចនបានជួបរាត្រីដោយចៃដន្យក្នុងហាងបុកល្ហុងមួយដោយពួកគេទាំង២ធ្វើការប្រកួតប្រជែងគ្នាដើម្បីដណ្ដើមយកកេរ្តិ៍ឈ្មោះក្នុងនាមជាYoutuberដូចគ្នា ។ សង្គ្រាមស៊ីសាច់ ហុតឈាមទឹកប្រហុកកំពុងតែពុះកញ្ជ្រោល ស្រាប់តែព្រហ្មលិខិតតម្រូវ ឲ្យម្ចាស់ហាងបុកល្ហុង រៀបចំផែនការផ្គូរផ្គងពួកគេក្លាយទៅជាដៃគូ រួមអាជីពថត REVIEW ម្ហូប លើអនឡាញយ៉ាងល្បី ហើយក៏ធ្លោយបង្កាត់ភ្លើងស្នេហ៍ឲ្យឆេះឡើងទាំងមិនដឹងខ្លួន ។
ស្នេហាពួកគេក៏ចាប់ផ្តើមក្នុងសង្វៀនគំនុំរបស់ម្តាយពួកគេទាំង២ ពួកគេធ្លាក់ខ្លួនក្លាយជាជនរងគ្រោះ ទទួលផ្ទាំងស៊ីប សម្រាប់ម្តាយដើម្បីបញ្ជារឲ្យ កាប់ ចាក់គា្នដើម្បីសងសឹក រៀងៗខ្លួន ។ អ្នកស្រីទាវ និងអ្នកស្រីរូហ្សេព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យកូនរបស់ពួកគេកាប់ចាក់គ្នា តែទីបញ្ចប់ដូចជារុញឲ្យពួកគេក្លាយទៅ ជាគូនិងគ្នា ដោយកូនៗរបស់ពួកគេទាំងអស់ បែរជាប្រែចំណងសត្រូវមកក្លាយជាស្នេហាទាំងអស់ ។
នៅទីបំផុតអំណាច ថាមពលនៃក្តីស្នេហ៍ពិត បាន ដឹកដៃពួកគេឲ្យឆ្លងកាត់គ្រប់ឧបសគ្គរហូតធ្វើឲ្យម្តាយទន់ចិត្ត យល់ព្រមពន្លត់ភ្លើងគំនុំមកធ្វើជាដន្លងនិង គា្ននៅចុងបញ្ចប់ ។ គ្រួសារទាំងសងខាងក៏យល់ព្រមចាប់ដៃគ្នាចុះកិច្ចសន្យាបញ្ចប់ហ្គេមកាប់ចាក់ចាប់ពីពេលនេះតទៅ ។