About Me

header ads

ចេញពីមណ្ឌលកែប្រែមិនទាន់បានមួយថ្ងៃផងឡើងលើដំបូលផ្ទះប្រជាពលរដ្ឋធ្លាក់បាក់កស្លាប់

ភ្នំពេញៈ យុវជនម្នាក់ទើបតែនឹងចេញពីមណ្ឌលកែប្រែមិនទាន់បានមួយថ្ងៃផង ស្រាប់តែរពិសដៃឡើងលើផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិតែមិនបានសម្រេច តែជាអកុសលរបូតដៃធ្លាក់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមផ្លូវបេតុងភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី2 ខណ្ឌមានជ័យ។ជនរងគ្រោះមានឈ្មោះឆន ណាវិន អាយុ ១៥ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិឬស្សីទី ៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។



បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ក្រុមការងារយើងឱ្យដឹងថា នៅម៉ោងកើតហេតុពួកគាត់កំពុងតែលង់លក់នឹងដំណេកស្រាប់តែលើសម្លេងក្ដួក ពេលនោះគាត់ក៏បាននាំគ្នាចេញមកមើលឃើញជនសង្ស័យដេកផ្កាប់មុខស្លាប់នៅកន្លែងកើតហេតុ ពួកគាត់នឹកថាជនសង្ស័យបានឡើងលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិហើយក៏ឲ្យធ្លាក់មកតាមដង ព្រោះអីនៅម្ដុំកន្លែងនោះឧស្សាហ៍មានបាត់ដូចជាម៉ូតូនិងទូរស័ព្ទដៃជាច្រើនលើកច្រើនសាមកហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ដើម្បីចុះមកពិនិត្យសាកសព



បើតាមសម្ដីរបស់ពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ជាជនរងគ្រោះទើបតែចេញពីមណ្ឌលកែប្រែឱកាសខ្ញុំកាលពីវេលាម៉ោង៧ ល្ងាចថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២០ ពេលមកដល់ផ្ទះភ្លាមឪពុកម្ដាយក៏បានរៀបចំកន្លែងឲ្យកូនដេកស្រាប់តែកូនបានចេញពីផ្ទះបាត់ រហូតដល់ម៉ោងកើតហេតុក៏មានប្រជាពលរដ្ឋបានទៅប្រាប់គាត់ថាកូនប្រុសរបស់គាត់បានធ្លាក់ពីលើដំបូលផ្ទះស្លាប់ ពេលនោះគាត់ក៏បានមកដល់កន្លែងកើតហេតុបានឃើញកូនប្រុសរបស់គាត់បានដេកប្រកាប់មុខស្លាប់ពិតប្រាកដមែន


លុះដល់ព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២០ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច្ច័យខណ្ឌមានជ័យក៏បានសហការជាមួយសមត្ថកិច្ចកោសលវិច័្ចយស្នងការរាជធានីភ្នំពេញបានចុះមកពិនិត្យសាកសព ទើបដឹងឲ្យដឹងថាសពជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្លាក់ពីលើដំបូលផ្ទះ និងបានធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបូរមាស។