About Me

header ads

រថយន្តកាមរីមួយគ្រឿងបានបុករះម៉ូតូ 2 គ្រឿងដែលចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសម្នាក់ត្រូវស្លាប់បាត់បង់ជីវិត និង3 នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកាមរីមួយគ្រឿងបានបុករះម៉ូតូ 2 គ្រឿងដែលចតនៅចិញ្ចើមផ្លូវបណ្ដាលឲ្យបុរសម្នាក់ត្រូវស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុចំណែកឲ្យមនុស្ស 3 នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះភ្លាមផងដែរហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 4 ត្រង់ចំណុចស្តុបកប់ស្រូវក្នុងសង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យកាលពីវេលាម៉ោង ៤និង ៥០នាទីទាបភ្លឺ ឈានចូលថ្ងៃទី ២៧ខែមករាឆ្នាំ២០២០។

ជនរងគ្រោះដែរស្លាប់ មានឈ្មោះ នីន ភេទ ប្រុស អាយុ៣២ ឆ្នាំ មុខរបរ អ្នកដឹកសាំងលក់ មានស្រុកកំណើត នៅផ្សារត្រពាំងអណ្តើក ខេត្តតាកែវ។ចំណែកអ្នករងរបួសមានចំនួន៣នាក់ ក្នុងនោះមានបុរស របួសស្រាល និង នារីម្នាក់រួមទាំងកុមារម្នាក់ រងរបួសធ្ងន់ ត្រូវបញ្ចូនទៅមន្ទីរពេទ្យ។

រថយន្តបង្កម៉ាក់Toyota Camry ពណ៌ ស ពាក់ស្លាក់លេខ 2T-1001 បើកបរដោយមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់ស្រមោល។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាក Yamaha Exiter ពណ៌ ខ្មៅ ចំនួន២គ្រឿងឈប់ចាំគ្នា នៅលើចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីត្បូងទៅជើង ខណៈដល់វេលាកើតហេតុខាងលើ ស្រាប់តែឃើញរថយន្តបង្កបើកក្នុងល្បឿនយ៉ាងលឿន បើកតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅស្របគ្នា បើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកស្តាំដៃ ជ្រុលមកបុកពីក្រោយម៉ូតូជនរងគ្រោះ ពេញទំហឹងតែម្តង បណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ ជីវិតនៅនិងកន្លែងកើតហេតុ និងមនុស្សចំនួន៣នាក់ទៀត រងរបួសធ្ងន់ ត្រូវរថយន្តសាមុយរបស់គ្លីនិកឯកជនដឹងយកទៅសង្រ្គោះបន្ទាន់។ចំណេករថយន្តបង្ក មិនបានឈប់ដោះស្រាយទេ ក៏ព្យាយាមបន្ថែមល្បឿន គេចខ្លួនបាត់ស្រមោល បន្សល់តែកាងរថយន្តដែលជាប់ស្លាកលេខនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ឲ្យចុះមកវាស់វែងម៉ូតូជនរងគ្រោះយកទៅរក្សាទុក និងស្រាវជ្រាវស្លាកលេខរថយន្តបង្ក ដើម្បីអោយអ្នកបង្កចូលខ្លួនដោះស្រាយតាមនិតិវិធីផ្លូវច្បាប់។ដោយឡែកសាកសពត្រូវសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តតាកែវ ៕