About Me

header ads

ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកអ្នកដំណេីររបួសធ្ងន់

ភ្នំពេញ៖ យុវសិស្សម្នាក់ជិះម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកអ្នកដំណេីរម្នាក់ កំពុងតែដេីរឆ្លងថ្នល់ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនភ្លាមៗ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ០៩:០០នាទី ព្រឹកថ្ងៃទី ០៣ខែវិច្ឆិកា ឆ្នាំ២០១៩ នៅត្រង់ចំណុចនិងផ្ទះសំណាក់ស្រែលាភ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញយុវសិស្សម្នាក់និងអ្នករួមដំណេីរពីរនាក់ទៀតជិះម៉ូតូម៉ាក អាយខុន ពណ៍ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-8118 ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ ខណះមកដល់ចំណុចកេីតហេតុ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុក បុរសម្នាក់កំពុងតែដេីរឆ្លងផ្លូវ ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ។

ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះមកដល់ក៏បានយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំដោះស្រាយតាមផ្លូវច្បាប់ ៕