About Me

header ads

រន្ធត់ណាស់! ឪពុកម្ដាយរវល់កូនស្រីលង់ទឹកស្រះស្លាប់ ២នាក់

ខេត្តពោធិ៍សាត់៖ ក្មេងស្រី ២នាក់បងប្អូនបង្កើតលង់ទឹកស្រះស្លាប់យ៉ាងសង្វេក ឪពុកម្ដាយបានត្រឹមទ្រហ៊ោយំបោកខ្លួនដូចអក ដោយស្ដាយស្រណោះកូនៗជាទីស្រឡាញ់ស្មើនឹងកែវភ្នែក ។

ហេតុការណ៍ក្មេងស្រី ២នាក់លង់ទឹកស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង៥៥នាទី ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹកក្បែក្រោលគោ ស្ថិតក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្មេងស្រីរងគ្រោះជាបងឈ្មោះ កោះ លក្ខិណា អាយុ ១០ឆ្នាំ ជនជាតិខ្មែរ និងប្អូនស្រីឈ្មោះ កោះ លីនណា អាយុ ៨ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ មាស រ៉ា អាយុ ៣៨ឆ្នាំ និងម្ដាយឈ្មោះ ហេង ដេត អាយុ ២៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។

នៅពេលសមត្ថកិច្ចទទួលបានសេចក្ដីរាយការណ៍អំពីរឿងហេតុនេះ សហការចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបអាចសន្ថិដ្ឋានបានថា មូលហេតុ៖ ជាការធ្វេសប្រហែសរបស់អាណាព្យាបាល ព្រោះឃើញកូនៗលេងទឹកដែរ ដោយគ្រាន់តែស្រែកប្រាប់ឲ្យឈប់លេងទឹកនាំគ្នាទៅផ្ទះ រួចក៍ដើរទៅមើលសត្វគោដើម្បីឲ្យផឹក ដោយបាត់កូនៗមិនឃើញក៍មានការសង្ស័យ ដើរទៅរាវក្នុងទឹកស្រះប្រទះឃើញបែបនេះតែម្ដង នេះបើតាការបញ្ជាក់ពីអាជ្ញាធំមានសត្តកិច្ចមូលដ្ឋាន ៕