កោះកុង៖ នៅរសៀល ថ្ងៃទី ០២ ធ្នូ ឆ្នាំ 2019 វេលាម៉ោង ១៤:៣៤ នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើង លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា បង្កឡើងដោយរថយន្ត ១ គ្រឿងFRONTIA កង់ ៦ មួយតោនកន្លះ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២AT ៦៤៣៩ ដឹកសាប៊ូ បើកបរទិសដៅពីផ្សារវាលរេញ មកកោះកុង រួចក៍បែកកង់មុខខាងឆ្វេង រ៉េចង្កូតចូលផ្លូវនៃរថយន្ត ០១គ្រឿងទៀត HYUNDAI ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A ៤០០០ ទិសដៅផ្ទុយគ្នា បុកចំពីរមុខយ៉ាងពេញទំហុឹង បណ្តាលអោយស្លាប់មនុស្សចំនួន ០៤នាក់ ប្រុស ខាងរថយន្តបង្ករ ជនរងគ្រោះមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ សូ សំនាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកកោះធំ ខេត្តកណ្តាល ( ស្លាប់ ) ។
២- ឈ្មោះ វីរះ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តស្វាយរៀង (ស្លាប់) ។
៤- ឈ្មោះ ស៊ាង គ្រី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តកំពង់ចាម (ស្លាប់) ។
៥- ឈ្មោះ ប៊ូ ប៊ុនថន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (ស្លាប់)។
ចំណែកអ្នកបើកបររថយន្ត HYUNDAI និងអ្នករួមដំណើរ បានរត់គេចខ្លួនបាត់ ពុំស្គាល់អត្តសញ្ញាណ ។
បច្ចុប្បន្ន សពជនរងគ្រោះ សមត្ថកិច្ច បានយកមកតំកល់ទុកនៅវត្តអណ្តូងទឹក រងចាំ គ្រួសារសពមកទទួល ចំណែកឯ រថយន្តទាំងពីរគ្រឿងខាងលើ ខូចខាត ធ្ងន់ សមត្ថកិច្ច
យកមករក្សាទុកនៅអធិការដ្ឋាន ។