About Me

header ads

រថយន្តឡិចស៊ីស RX300 ពន្លះក្បាលនាគចែកទ្រូងផ្លូវរងការខូចខាត រថយន្តក្រឡាប់ផ្ងាជើងច្រងាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងបានជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងច្រងាង កាលពីវេលាម៉ោង២និង១០នាទីយប់ទៀបភ្លឺត្រូវថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ចំនុចមុខស្ថានទូតវៀតណាម ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-0313 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំនុចកើតហេតុបានជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាត រថយន្តបង្កក្រឡាប់ផ្ងាជើងឡើងលើ រីឯម្ចាស់រថយន្តជាប់ក្នុងកាប៊ិនស្រែកឲ្យគេជួយត្រូវប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃើញជួយវាយបំបែកកញ្ចក់រថយន្តរួចទាញចេញមកខាងក្រៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចរាចរណ៍ក្រុងមកវាស់វែងស្ទូចរថយន្តបង្ករងចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕