About Me

header ads

ស្ត្រីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក LEXUS RX330 បត់ត្រឡប់ក្រោយវាក់នឹងម៉ូតូ មួយ គ្រឿងជ្រុលចង្កូតទៅបុករនាំងថ្មពុះចែកទ្រូវផ្លូវបាក់អស់ចំនួន ២កង់នៅចាក់អង្រែលើ

ភ្នំពេញ ៖ រនាំងពុះចែកទ្រូងផ្លូវចំនួន ២កង់ បានបាក់រលំដួលរាយប៉ាយ ដោយសារតែស្ត្រីម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក LEXUS RX330 មួយគ្រឿបើកត្រឡប់ក្រោយក៏វាក់ជាមួយនិងម៉ូតូមួយគ្រឿងទៀតបើកឆ្លងផ្លូវក្នុងទិសដៅបញ្ច្រាសទិសគ្នាក៏ រេចង្កូតជ្រុលទៅបុកពេញមួយទំហឹងនោះ សំណាងល្អមិនបានបង្ករអោយមាមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ករណីនេះ ដែរបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤៥នាទីព្រឹក ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចខាងមុខរោងចក្រ បារីសេក ផ្លូវជាត់លេខ២ ភូមិព្រែកតានូ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពព៏ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាក LEXUS RX330 ព៌ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២AP-៣៤០៦ មួយគ្រឿង ដែលបើកបរដោយស្ត្រីវ័យជាង ៣០ឆ្នាំម្នាក់ តាមបណ្តោយ ផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចខាងលើ ស្រ្តីម្នាក់នោះក៏បើកបត់ត្រឡប់ទៅក្រោយចូលមក ខាងភ្នំពេញវិញ ស្រាប់តែមានម៉ូតូមួយគ្រឿងបើកឆ្លងផ្លូវក្នុងទិសដៅបញ្ច្រាសទិសគ្នានាងក៏បួងចង្កូតគេចហើយក៏ជ្រុលចង្កូត
ទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវបាក់រលំអស់ចំនួន ២កង់ ចំណែកឯរថយន្តក៏រងការខូចខាតអស់ផ្នែកខាងមុខអស់មួយ ចំនួនផងដែរ តែមិនបង្ករអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចខណ្ឌមានជ័យក៏បានចុះមកដល់កន្លែងកើតហេតុ ដោយសារតែរថយន្តស៊េរី ទំនើបម៉ាក LEXUS RX330 ខាងលើធ្វើអោយរងការខូចខាតដល់ទ្រព្យសម្បត្តិសារធារណៈនោះ ក៏បានធ្វើការបញ្ជូនទៅកាន់ ការិយានគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត។