About Me

header ads

បុរសម្នាក់ស្រវឹងស្រាជោគជាំជិះម៉ូតូរេចង្កូតដួលធ្លាក់ចូលព្រៃប្រឡាយ បណ្តាលឱ្យ បាក់ក ស្លាប់ភ្លាមៗបន្ទាប់ពីមានរឿងអន់ចិត្តជាមួយនិងប្រពន្ធ

រតនគិរី៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលបាក់កស្លាប់នេះ បានកើតឡើងនៅ ចន្លោះម៉ោង២០និង០០នាទីថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៩នេះ លេីផ្លូវជាតិលេខ៧៨A ចន្លោះ បង្គោល គីឡូម៉ែត្រ៥២៣-៥២៤ ស្ថិតភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថាបុរសនោះ ជិះម៉ូតូម្នាក់ឯងក្នុងស្ថានភាពស្រវឹង ជោគជាំ ខ្លាំងហើយក៏រេចង្កូតធ្លាក់ផ្លូវខ្ទាតចូលព្រៃប្រឡាយ ដួលសង្កត់ពីលេីខ្លួន បណ្តាលឲ្យបាក់ក ស្លាប់ ហើយគ្មានអ្នកណាបានដឹងទេ។

លុះម៉ោង១៥.០០នាទីថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០១៩នេះ  ទេីបក្រុមគ្រួសារ មិនឃើញមកផ្ទះ ក៏បានដើររក រួចរាយការណ៍ដល់កម្លាំងអាវុធហត្ថស្រុកកូនមុំ ជួយស្វែងរក ទើបប្រទះឃើញ ស្លាប់ទៅហើយតែម្តង។

ប្រភពបន្តថាសពជនរងគ្រោះ ឈ្មោះ ឈួន គុនណា (ហៅវ៉ា)ភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ: លក់បោះដុំទឹកបរិសុទ្ធ រស់នៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពបន្តថាមូលហេតុ បុរសខាងលើ អន់ចិត្តជាមួយនិងប្រពន្ធពីរសៀលថ្ងៃទី០៥ ហើយ បុរសរងគ្រោះខាងលើនោះ បានដេីរផឹកស្រាចំនួន៣កន្លែង ក៏ស្រវឹងជោគជាំ រួចជិៈម៉ូតូចេញ ពីផ្ទះកន្លែងផឹកចុងក្រោយឈ្មោះឌុល វេលាម៉ោង២០. ០០នាទីនោះចំងាយប្រហែល២គីឡូ ម៉ែត្រពីកន្លែងប្រទះឃើញ (កន្លែងកេីតហេតុ) ម៉ូតូធ្លាក់ផ្លូវសង្កត់ពីលើគ្មានអ្នកណា ដឹងឡើយ។

កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកកូនមុំសហការនិងកម្លាំងនគបាលអធិការដ្ឋានស្រុកកូនមុំចុះពិនិត្យធ្វើកោសល្យវិច័យ រួចរាល់ក៏បានប្រគល់សាកសពឱ្យក្រុមគ្រួសារសាច់ញ្ញាតិ ចាត់ចែងយកទៅធ្វេីបុណតាមប្រពៃណីផងដែរ ។