About Me

header ads

ក្មេងស្រីអាយុ ៦ឆ្នាំ ដើរជាមួយម្តាយទៅហូបបាយត្រូវរថយន្តបុកស្លាប់

រាជធានីភ្នំពេញ៖ ក្មេងស្រីអាយុ ៦ឆ្នាំ ម្នាក់ត្រូវរថយន្តបុកស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក សម្តេចឪ ខណះពេលដែលធ្វើដំណើរជាមួយម្តាយហើយ ដើរឆ្លងផ្លូវទៅរកឪពុក ។ បន្ទាប់ពីគ្រោះថ្នាក់ស្រ្តីម្នាក់ ដែលជាអ្នកបើកបរ រថយន្ត ត្រូវបាននគរបាលឃាត់ខ្លួន ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង១៥នាទីព្រឹកថ្ងៃទី២៨ខែវិឆ្ឆិកា ឆ្នាំ ២០១៩នៅតាមផ្លូវបេតុង ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូមែត្រ លេខ ៦ ខណ្ឌឬស្សីកែវ ។

តាមនគរបាលបានអោយដឹងថា រថយន្តដែលបើកបុកនិងកិន ក្មេងស្រីស្លាប់ ម៉ាក SCIONពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ២T.២២៨៥បើកបរ ដោយឈ្មោះសុន រ៉ូហ្សា ភេទស្រីអាយុ ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះលេខ១១ផ្លូវបេតុង ភូមិ គោក ឃ្លាង សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវបាននគរបាលឃាត់ខ្លួន ។ចំណែកក្មេងស្រី ដែលស្លាប់ ហ៊ាង ស្រីកែវ អាយុ៦ឆ្នាំ មានឪពុកឈ្មោះហាំង ហ៊ាង អាយុ២៨ឆ្នាំជាកម្មករ សំណង់ និងម្តាយ ឈ្មោះវិនស្រីចាំអាយុ២៤ឆ្នាំ ជាកម្មករ សំណង់ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើត ភូមិ សាន់គូរ ឃុំសាន់គូរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាម សាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេង ស្រីបានធ្វើដំណើរ ដោយស្មើរជើង ជាមួយម្តាយ តាមផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ។ខណះពេលមកដល់កន្លែងកើតហេតុ ក៍បានរត់ឆ្លងផ្លូវទៅរកឪពុកដែលធ្វើដំណើរម្ខាងផ្លូវហើយ ត្រូវរថយន្តមកពីទិសខាងជើង បុកហើយ កិន របួសធ្ងន់ភ្លាមៗ ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូកង់៣បញ្ជូនទៅកាន់មន្ទីរពេទ្យតែស្លាប់បាត់ទៅហើយ។

តាមស្រ្តីជាម្តាយ បានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានចេញពីធ្វើការហើយដឹកដៃកូនស្រីទៅហូបបាយហើយកូនស្រីបានដើរក្រឡាចដួលហើយ ត្រូវរថយន្តមកដល់កិនស្លាប់តែម្តង ។ភ្លាមៗអ្នកបើកបរ ត្រូវបាននគរបាលឃាត់ខ្លួន  ៕