About Me

header ads

បុរសវយ័ចំណាស់ស្លាប់ ដោយជិះម៉ូតូបុកគូថរយន្តឈប់

បាត់ដំបង៖ យោងតាមសេចក្តីរាយកាណ៍របស់សមត្ថកិច្ចស្រុកសង្កែបញ្ជាក់ថានៅម៉ោង ១០:៣០ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩នេះ ត្រង់ចំនុចក្រុមទី១លើផ្លូវ ជាតិលេខ៥ ភូមិ ដំបូកខ្ពស់ ឃំុអូរដំបង២ ស្រុកសង្កែ មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើងរវាង រថយន្តនិងម៉ូតូបណ្តាលឱ្យស្លាប់០១នាក់  ។

ភាគីរថយន្តម៉ាកទួរីស ពណ៌ត្រួយចេក ពាក់ផ្លាកលេខភ្នំពេញ២AD-៩២០០ អ្នកបើកបរ ឈ្មោះ ហ៑ុនឈុនលី ភេទប្រុស អាយុ៥៤ ឆ្នាំឋ(មុខរបរបើកបរ) មានទីលំនៅភូមិកំពង់ព្រះ ឃំុកំពង់ព្រះ ស្រុកសង្កែ(គេចខ្លួន)ហើយរថយន្តធ្វើដំណើរពីទិសដៅបាត់ដំបងទៅភ្នំពេ ញ (ទិសដៅស្របគ្នា)។

ពេលមកដល់ចំនុចខាងលើ ត្រូវបានម៉ូតូមាកហុងដាC១២៥ ពណ៌ខ្មៅ សេរី២០១៦ ពាក់ ផ្លាកលេខបាត់ ដំបង១AA១៣៤១។ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សាកសព រងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងម៉ូតូ រក្សាទុកនៅអធិការ នគរបាលស្រុក។