About Me

header ads

រថយន្តដឹកទឹកក្រូចធុនធំមួយគ្រឿង មិនដឹងថាតៃកុងបើកបររបៀបណាទេ បានក្រឡាប់ ផ្ងារជើងយ៉ាងច្រងាងនៅលើផ្លូវវិមានឈ្នះៗ

ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងកាល ពីវេលាម៉ោង៤និង១០នាទី ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ បន្ទាប់ពីរថយន្តដឹកទឹកក្រូចធុនធំមួយ គ្រឿង មិនដឹងថាតៃកុងបើកបររបៀបណាទេ បានក្រឡាប់ផ្ងារជើងយ៉ាងច្រងាងនៅលើផ្លូវ វិមានឈ្នះៗ(ទំនប់កប់ស្រូវ) ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុ គេ ឃើញរថយន្តដឹកទឹក ក្រូចមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E.4444 បានធ្វើដំណើរតាមបណ្ដោយផ្លូវ វិមានឈ្នះៗ(ទំនប់កប់ស្រូវ) ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ ចំណុចផ្លូវកោងក៏បួងចង្កូតមកខាងឆ្វេងដៃ ក៏បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើង ច្រងាងតែម្ដង ធ្វើឲ្យរថយន្ត រងការខូចខាតយ៉ាងដំណំ និងភេសជ្ជៈមួយចំនួន រាយបាយ ពេញផ្លូរ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។ ចំណែកតៃកុងរថយន្តត្រូវសម្ថតិកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅបុស្តិ៍។

ក្រោយមក សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕