About Me

header ads

រថយន្តសណ្តោងរ៉ឺម៉ក ដឹកដកសន្ទួច បើកទាក់ខ្សែកាបអ៊ុបទិក ធ្លាក់កាត់ទទឹងថ្នល់និងទ្រេតបង្គោលភ្លើងមួយដើម

ភ្នំពេញ ៖ រថយន្តប្រភេទសណ្តោងរ៉ឺម៉ក មួយគ្រឿងដឹកដកសន្ទួច ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ទីតាំងនៅ សង្កាត់ព្រៃស ខណ្ឌដង្កោខណៈមកដល់ជិតរង្វង់មូលចោមចៅ បានទាក់នឹងខ្សែកាបអ៊ុបទិក រាប់រាយសរសៃ ដែលកាត់ទទឹងផ្លូវដោយភ្ជាប់ជាមួយនិងបង្គោលភ្លើង២ដើម បណ្តាលអោយដាច់ធ្លាក់ខ្សែអ៊ុបទិកនោះចុះមកក្រោម រីឯបង្គោលភ្លើងរបស់ EDC មួយដើមទ្រេតជិតរលំ បង្ករអោយមានការកកស្ទះ ចរាចរណ៍រាប់ម៉ោង ។

ហេតុការណ៍នេះ នៅវេលាម៉ោង ២០និង១០ នាទីយប់ថ្ងៃទី ២៥ វិច្ឆិកា ២០១៩ ស្ថិតនៅលើចំណាត់ផ្លូវជាតិ៤ មុខសាលាសង្កាត់ចោមចៅទី៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្ករម៉ាក HINO ក្បាលពណ៍ស ទ្រុងខៀវ ពាក់ស្លាក លេខកណ្តាល3A-1222 បើកបរដោយបុរម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើតហេតុ លុះមកដល់ចំណុចកើតហេតុ ខាងលើ ក៏បានទាក់នឹងខ្សែកាបអ៊ុនទិក ២ទៅ៣សរសៃ ដែលធ្លាក់មករាងទាបជាងខ្សែដទៃទៀត ជាហេតុ បណ្តាលអោយទាក់ជាមួយដែកដងសន្ទួច រថយន្តបង្ករកំពុងដឹក ទាក់រមួលគ្នា ទាញធ្លាក់មកក្រោមទាំងអស់រាប់រយខ្សែជិតដល់ថ្នល់ នឹងទាញបង្គោលភ្លើងរបស់EDC១ដើម ទ្រេតជិតរលំ ធ្វើអោយប្រជាពលរដ្ធជិតខាង និងអ្នកធ្វើដំណើរតាមផ្លូវមានការភិតភ័យយ៉ាងខ្លាំង បើតាមប្រជាពលរដ្ធឃើញហេតុការណ៍បានបញ្ជាក់អោយដឹងថា ពិតជាសំណាស់ នៅពេលដែកទាក់ជាមួយខ្សែកាបនោះ ធ្លាក់មកលើថ្នល់ មិនត្រូវរថយន្ត២ទៅ៣គ្រឿង ដែលបើកនៅក្រោយរថយន្ត ម្លេះមិនដឹងជាមានអ្នកស្លាប់និងរបួសប៉ុន្មានអ្នកនោះ បើដែកដងសន្ទួចនោះទំងន់រាប់តោននឯណោះ នេះពិតជាសំណាស់ដែលអ្នកបើកបររថយន្ត នៅពីក្រោយនោះ បន្ថយល្បឿនចាប់ហ្វ្រាំងទាន់ កុំអីមិនដឹងយ៉ាងណាទេ។

បើតាមប្រភពពីអ្នកស្គាល់រថយន្តបង្ករបានអោយដឹងថា រថយន្ត ដែលដឹកដងសន្ទួចនឹងមានចំនួន២គ្រឿង ហើយរថយន្តបង្ករបានមកមុន គឺចេញពីខេត្តព្រះសីហនុ ទៅកាន់កន្លែងនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ។

ក្រោយកើតហេតុ គេសង្កេតឃើញថា ចរាចរណ៍នៅចំណុចកើតហេតុ មានការកកស្ទះខ្លាំង រាប់ម៉ោង ហើយសមត្ថកិច្ចមូលដ្ឋានក៏មានវត្តមាន ជួយសម្រួលចរាចរណ៍ នឹងបានទាក់ទៅខាង EDC អោយចុះពិនិត្យមើលព្រោះប៉ះពាល់បង្គោលភ្លើង ហើយបានហៅរថយន្តស្ទួចមកស្ទួចយកដែកដែលធ្លាក់ដាក់លើរថយន្តវិញ អោយរថយន្តបង្ករអែបទៅម្ខាង និងប្រើរថយន្តស្ទួច ស្ទួចលើកខ្សែកាបអ៊ុបទិកដាច់ធ្លាក់នោះ ដើម្បីអោយបើកចរាចរណ៍បានធូរស្រាយជាមុន ។ ដោយឡែករថយន្តបង្ករ ត្រូវបានខាងចរាចរណ៍ខណ្ឌប្រគល់អោយជំនាញចរាចរណ៍ស្នងការនគរបាលរាជធានី ភ្នំពេញ ដើម្បីធ្វើការដោះស្រាយសំណង ៕