About Me

header ads

បាត់ខ្លួន១សប្តាហ៌ស្រាប់តែឃើញសពអណ្តែតទឹកនៅក្នុងទន្លេវ៉ៃគោ

ស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ១ នាំគ្នា មកចោមរោមមើល ខណៈប្រទះឃើញសាកសពអណ្តែតទឹកក្បែរគល់ស្ពានហាយវ៉េ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ បើតាមការអះអាងឪពុកម្តាយសពប្រាប់ថាជនរងគ្រោះ ឈ្មោះសំ មករា អាយុ២៣ឆ្នាំ ជា និស្សិតឆ្នាំទី២ ជាសិស្សរៀនពូកែគ្រប់មុខវិជ្ជា ហើយបានប្រឡងជាប់មធ្យមសិក្សា ទុតិយភូមិ ហើយបានមករៀននៅសកលវិទ្យាល័យស្វាយរៀង ជានិស្សិតឆ្នាំទី២ ហើយមកស្នាក់នៅ ក្នុងវត្តព្រៃឆ្លាក់ក្រុងស្វាយរៀង។

ដោយជីវភាពគ្រួសារ មានការខ្វះខាត គ្មានលទ្ធភាពឲ្យកូនសិក្សាបន្ត កូនប្រុសគាត់ បាន សម្រេចចិត្តផ្អាកការសិក្សានៅសកលវិទ្យាល័យហើយទៅធ្វើការជាសន្តិសុខឯកជននៅក្រុងបាវិតជាមួយឳពុក។ប្រភពបានបន្តទៀតថា ស្រាប់តែបានបាត់ខ្លួនកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្រុងបាវិត មិនដឹងថាទៅណានោះទេ ។

រហូតដល់វេលាម៉ោង២និង០៥នាទីរសៀលថ្ងៃទី១៣វិច្ឆិកាស្រាប់តែសមត្ថកិច្ចប្រាប់ថា៖ប្រជាពលរដ្ឋអ្នកនេសាទត្រីប្រទះឃើញសពអណ្តែតទឹកក៏រាយការណ៍ជូនសមត្ថកិច្ចឲ្យមកពិនិត្យមើលហើយសមត្ថកិច្ចក៏បានទូរសព្ទ័ហៅឲ្យមកមើលសពអណ្តែតទឹកនេះក៏ស្គាល់ថាពិតជាកូនប្រុសរបស់គាត់ដែលបានបាត់ខ្លួននោះហើយ។ បើតាមលោកវេជ្ជបណ្ឌិតសូបូរាណ ក្រុមបច្ចេកទេសពិនិត្យធ្វើកោសលវិច្ច័យ បានមាន ប្រសាសន៍ថាដោយសពមានសភាពហើមខ្លាំងមិនអាចពិនិត្យឃើញស្នាមជាំបាន គឺ ពិនិត្យត្រឹមការបាក់ឆ្អឹងជើង ឆ្អឹងដៃ ក និងក្បាល គឺពុំមានស្លាកស្នាមឬបែកបាក់ទេ ដូច្នេះ ការសន្និដ្ឋានជំហ៊ានដំបូងគឺស្លាប់ដោយលង់ទឹក។