ក្រចេះ៖ សត្វ ផ្សោត ញី មួយ ក្បាល ត្រូវ បាន ប្រទះ ឃើញ ស្លាប់ នៅ អន្លង់ ព្រះ សង្ឃ ស្ថិត ក្នុង ភូមិ សំបុក ឃុំ សំបុក ស្រុក ចិត្រ បុរី ខេត្ត ក្រចេះ នៅ ថ្ងៃ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដោយក្រុមអភិរក្សឆ្នាំទន្លេរ។
តាម រយៈ ការ ធ្វើ កោសល្យ វិច័យ ក្រុម ការ ងារ ស្រាវ ជ្រាវ សត្វ ផ្សោត នៃអង្គការWWF បាន ពិនិត្យ ឃើញ ថា សត្វ ផ្សោត ដែល ងាប់នោះ មាន ទម្ងន់ ១១០ គីឡូ ក្រាម និង មាន ប្រវែង ២២៧ សង់ទី ម៉ែត មូល ហេតុ នៃ ការ ងាប់បណ្តាល មក ពី កន្លុយ របស់ វា បាន ជាប់ មងរបស់ពួកនេសាទ ខុសច្បាប់។
សត្វ ផ្សោត ទន្លេ មេគង្គ ដែល កំពុង រស់ នៅ តាម ដង ទន្លេ មេគង្គ ក្នុង ខេត្ត ក្រចេះ និង ស្ទឹង ត្រែង នៅ តែ ទទួល រង ការ គម្រាម កំហែង ដោយ ការ នេសាទ ខុស ច្បាប់ ហើយ មង នេសាទ ខុស ច្បាប់ ក្នុង តំបន់ ការ ពារ សត្វ ផ្សោត នៅ តែ ជា កត្តា ចម្បង មួយ នៃ ការ ស្លាប់ របស់ សត្វ ផ្សោត ទន្លេ មេគង្គ ។
ប្រធានក្រុមឆ្នាំអភិរក្សនិងជានាយរងខណ្ឌរដ្ឋបាលជលផលខេត្តលោក ម៉ុក ពន្លក់ កន្លងមកបានអះអាងថាការបង្រ្កាបក្រុមបទល្មើស និងរឹបអូសមងគ្រប់ប្រភេទតាមតំបន់អភិរក្សធ្វើជាប្រចាំ តែនៅមានខ្វះចន្លោះខ្លះៗ។យ៉ាងលោកនឹងខិតខំបន្តដើម្បីស្វែងរកជនល្មើសដែលហ៊ានដាក់មងក្នុងតំបន់អភិរក្សដែលនាំអោយមានវិនាសកម្មសត្វកម្រជាពិសេសសត្វផ្សោត ករណីលោករកឃើញកំហុសណាមួយដែលក្រុមមន្រ្តីឆ្នាំអភិរក្សលួចឃុបឃិតជាមួយក្រុមជនល្មើសលោិមិនទុកនាំអោយមានបញ្ហាឡើយ ពោលគឺបញ្ឈប់ពួកគេពីការងារ និងត្រូវទទួលរងទោសតាមច្បាប់ដាច់ខាត។
ចំពោះការបាត់បង់សត្វផ្សោតញី១ក្បាលនេះបន្ថែមទៀតលោកពិតជាសោកស្តាយខ្លាំងណាស់ហើយលោកបានទទួចដល់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធជួយគ្នា ដើម្បី ការ ពារ ថែ រក្សា សត្វ ផ្សោត ទន្លេ មេគង្គ សូមចូល រួម បញ្ឈប់ រាល់ ការ នេ សាទ ខុស ច្បាប់ទាំង ឡាយ ជា ពិសេស ការ នេ សាទ ខុស ច្បាប់ នៅ ក្នុង តំបន់ អភិរក្ស សត្វ ផ្សោត ទន្លេ មេគង្គ ។