About Me

header ads

លងចរន្តអគ្គិសនីឆេះពិដានក្នុងហាងលក់ទំនិញមួយកន្លែង

ភ្នំពេញ៖ ករណីអគ្គិភ័យមួយបានកើតឡើង ដោយសារតែកាឆ្លង់ចរន្តអគ្គិសនីឆេះពិដានរបស់ហាងលក់ទំនិញមានឈ្មោះ DADA ដោយបានបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និង រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចុះមករង់ចាំជួយការជួយអន្តរាគកមន៍ផងដែរ។ហេតុការណ៍នេះដែរបានបង្ករការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ០២ និង០០នាទីរសៀល ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចហាងលក់ទនិញឈ្មោះ DADA ផ្ទះលេខ ០៨ (ក្បែរវិមានឯករាជ្យ)ផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានផ្សែងខ្មៅហុយទ្រលោមចេញពីពិដានខាងលើ ភ្លាមនោះក៏បង្ករការភ្ញាក់ផ្អើលថាមានករណីអគ្គិភ័យកើតឡើង ក៏បានធ្វើអោយមានការភ្ញាក់ផ្អើលទៅដល់ម្ចាស់ និង បងប្អូន ប្រជាពលរដ្ឋរស់នៅក្បែរខាងបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យឡើងទៅធ្វើការបាញ់ពន្លត់ផងដែរ។ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសម្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចុះមកដល់ហាងលក់ទំនិញកើតហេតុខាងលើ ដោយខ្លាច ក្រែងភ្លើងឆេះរាលដាលកាន់តែធំឡើងនោះ ក៏បានហៅរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចុះមករង់ចាំជួយធ្វើអន្តរាគមន៍ បាញ់ទឹកពន្លត់ផងដែរ  តែមិនបានបាញ់ទឹកឡើយ ដោយពួកគាត់បាននាំគ្នាបិទបារ៉ែតភ្លើង ប្រើប្រាស់បំពង់ពន្លត់ អគ្គិរបាញ់ អស់ជាច្រើនបំពង់ភ្លើងក៏បានរលត់បាត់អស់ទៅ។

ក្នុងករណីឆ្លងចរន្តអគ្គិសនីឆេះពិដានក្នុងហាងលក់ទំនិញខាងលើនេះដែរ គឺកម្លាំងមានសម្ថកិច្ចបានប្រើប្រាស់បំពអ់ពន្លត់ អគ្គិភ័យបាញ់អស់ជាច្រើនបំពង់ទើបធ្វើអោយភ្លើងរលត់ទៅបាន ចំណែកឯរថយន្តពន្លត់អគ្គិភ័យទាំង ២គ្រឿងមិនបានធ្វើ សកម្មភាពបាញ់ទឹកពន្លត់ឡើយ គ្រាន់តែមកឈររង់ចាំជួយអន្តរាគមន៍ក្រែងមិនអាចពន្លត់បានប៉ុណ្ណោះ។