About Me

header ads

បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងគ្រោះថ្នាក់ចរាចរណ៍

បាត់ដំបង:យោងតាមរបាយការណ៌ពី អធិការនគរបាលស្រុកថ្មគោល បញ្ជាក់ថានៅថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១៨:០០នាទី ត្រង់ក្រុមទី០៦ ភូមិពពាលខែឃុំអូរតាគី ស្រុកថ្មគោល ខេត្ត បាត់ដំបង មានករណីគ្រោះចរាចរណ៍កើតឡើង លើផ្លូវលំក្រាលកៅ ស៊ូចូលអន្លង់រុនរវាងម៉ូូតូ និង រថយន្ត។

ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខភ្នំពេញ1BS-4847 បើកបរពីទិសខាង កើតឆ្ពោះទៅលិចក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ បានរេចង្កូតចូលគន្លងផ្លូវខាងឆ្វេង ធ្វើឱ្យរថយន្តម៉ាករីវ៉ូ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AK-0027 បើកបរទិសដៅផ្ទុយគ្នាក្នុងល្បឿងលឿន  គេចមិនទាន់ បានបុកម៉ូតូហុងដាឌ្រីមសេរី២០១៣ បណ្តាលឱ្យអ្នកបើក បរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ចំនួន០១នាក់ ប្រុស។  ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

១_ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ យី ប៊ុនថង ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិពពាល ខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ ដំបង ស្លាប់នៅ កន្លែងកើតហេតុ
២-អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណរត់គេចពីកន្លែងកើតហេតុ ។ ករណីនេះ ជំនាញស្រុក បានប្រគល់ឱ្យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។