About Me

header ads

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ពីរខ្នង ខូចខាតទាំងស្រុងនៅខណ្ឌមានជ័យ

ភ្នំពេញ៖ អគ្គីភ័យ បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង ខូចខាតទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញមកជួយអន្តរាគមបាញ់ទឹកពន្លត់។

ករណីអគ្គីភ័យខាងលើនេះ បានកើតឡើងកាលវេលាម៉ោង៩និង២០នាទី ថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានលឺសម្លេង ផ្ទុះនិងមានផ្សែងហ៊ុយចេញជាអណ្ដាតភ្លើងចេញពីក្នុងផ្ទះ បង្កឲ្យមានអគ្គីភ័យឆាបឆេះយ៉ាង សន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គីភ័យជាច្រើន គ្រឿង ចេញជួយបាញ់ពន្លត់ភ្លាមៗតែម្ដង។

ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប ចំនួន១៥គ្រឿង ប្រើប្រាស់អស់ទឹកចំនួន១២គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ តែមិន បណ្ដាលឲ្យមានអ្នករបួសនោះទេ។