About Me

header ads

រថយន្តកុងតឺន័របើកធ្លាក់ប្រឡាយទឹកស្អុយសង្ស័យអ្នកបើកបរងងុយដេក

ភ្នំពេញ៖ រថយន្តកុងតឺន័រ១គ្រឿងបានបើកធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង២និង៤០នាទីទៀបភ្លឺថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ស្ថិតនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលសង្ស័យអ្នកបើកបរងងុយដេកហើយងោក១ភាំង។ប៉ុន្តែបុគ្គលិកក្រុមហ៊ុនរថយន្តនេះបាននិយាយថា គរោះថ្នាក់ធ្លាក់ចូលប្រឡាយនេះបណ្ដាលមកពីអ្នកបើកបរគេចចេញពីម៉ូតូ១គ្រឿងនៅខាងមុខ។

ប្រជាពលរដ្ឋបាននិយាយថា រថយន្តខាងលើនោះម៉ាកPREIGHT LINER ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3D-9510 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណឡយ ។នៅមុនពេលកើតហេតុខណៈដែលគាត់ក្រោពីដំណេករៀបចំឥវាន់លក់ដូរ ស្រាប់តែឃើញរថយន្តនេះបើកបរធ្វើដំណើរពីទិសខាងត្បូងឆ្ពោះទៅជើង ហើយមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយនោះតែម្ដង។

ប្រជាពលរដ្ឋដដែលបានបន្តថា ពេលនោះសំណាងល្អរថយន្តអត់ក្រឡាប់ ហើយអ្នកបើបរនិងព្រូបើកទ្វារលូនចេញពីក្នុងរថយន្តដោយមិនមានរងរបួសឡើយ មិនតែប៉ុណ្ណោះប្រសិនបើអត់ធ្លាក់ប្រឡាយហើយរេចង្កូតមកខាងស្ដាំដៃវិញនិងបុកចូលផ្ទះពួកគាត់បណ្ដាលឲ្យមានគ្រោះថ្នាក់មិនខានឡើយ។ក្រោយពេលកើតហេតុខាងក្រុមហ៊ុនបានយករថយន្តស្ទូច១គ្រឿងទៅស្ទូចលើកយករថយន្តនេះ ហើយរហូតដល់វេលាម៉ោងជិត៩ព្រឹកថ្ងៃដដែលទើបស្ទូចយកចេញបានរួចបានយកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង។ចំណែកឯនគរបាលមិនបានចុះទៅវាស់វែងនោះទេ ព្រោះរថយន្តនេះជួបគ្រោះថ្នាក់ដោយខ្លួនឯងមិនមានប៉ះពាល់ដល់អ្នកផ្សេងឡើយ៕