About Me

header ads

យាយជិះម៉ូតូជាមួយតាដើរលក់នំប៉័ងផ្លូវត្រូវរថយន្តបុកដឹកឥដ្ឋបុកស្លាប់

ភ្នំពេញ៖ លោកយាយ ម្នាក់បានស្លាប់បាត់បង់ជីវីតនៅកន្លែង និងលោកតា បានរងរបួសស្រាល ខណះពេល ដែលជិះឌុបគ្នា ដើរលក់នំប៉័ង បើកឆ្លងផ្លូវត្រូវរថយន្តដឹកឥដ្ឋបុកពីក្រោយពេញទំហឹង ។បន្ទាប់ពីបង្កគ្រោះថ្នាក់អ្នកបើកបរ រថយន្ត ត្រូវបាននគរបាលឃាត់ខ្លួន ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២៧ ខែវិឆ្ឆិកា ឆ្នាំ ២០១៩ នៅតាមបណ្តោយវិថី ភ្នំពេញហាណូយ  ក្នុងភូមិ អន្លង់ក្ងាន់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះ ដែលស្លាប់ក្នុងគ្រោះថ្នាក់នេះត្រូវបាននគរបាលអោយដឹងថា ឈ្មោះមៀច សួរភេទស្រីអាយុ ៦៣ឆ្នាំ ។ចំណែក លោកតា ដែលរងរបួសស្រាលឈ្មោះវេង អាយុ៧១ឆ្នាំ  មុខរបរ ជិះម៉ូតូដើរលក់នំប៉័ង មានលំនៅភូមិ កប់ស្រូវតូច សង្កាត់គោក រការ ខណ្ឌព្រែកព្នៅ។

រថយន្តដឹកឥដ្ឋ ដែលបង្កគ្រោះថ្នាក់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ  ពាកស្លាកលេខ ញ.០២៥២ភព៣ បើកបរដោយឈ្មោះឡាញ ឈន់ភេទប្រុសអាយុ២៣ ឆ្នាំ មានលំនៅភូមិ ក្រាំងក្អុក  ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ តា យាយ បានជិះម៉ូតូម៉ាកកុប ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ១C២៨៤១ មួយគ្រឿងដឹកគ្នា ដើរលក់នំប៉័ងដូចសព្វដង   ធ្វើដំណើរ ឆ្លងផ្លូវ ភ្នំពេញហាណូយ ក្នុងទិសដៅពីកើតទៅលិច ។ខណះពេលឆ្លងដល់ចំណែកផ្លូវរបស់ខ្លួន មានរថយន្តជាច្រើនគ្រឿង ឆ្លងកាត់ តា ក៍បានបើកម៉ូតូសសៀលសួនច្បារខាងឆ្វេងដៃ ហើយ ត្រូវរថយន្ត ដឹកឥដ្ឋខាងលើ មកពីក្រោយក្នុងល្បឿនលឿន មកបុកពេញទំហឹងបណ្តាលអោយ តាខ្ទេតចេញហើយយាយត្រូវរថយន្តកិនបណ្តាលអោយស្លាប់នៅកន្លែងតែម្តង ។ចំណែកនំប៉័ង បានជ្រុះរាយប៉ាយលើដងផ្លូវ ។បន្ទាប់ពីបង្កគ្រោះថ្នាក់អ្នកបើកបរ ត្រូវបាននគរបាលឃាត់ខ្លួន ៕