About Me

header ads

ប្អូនប្រាប់ថាគេកាប់! ខឹងចិត្តជិះម៉ូតូទៅឲ្យគេកាប់បន្ត ខណៈនគរបាលក្របួចមុខសញ្ញាបាន ៤នាក់

ខេត្តពោធិ៍សាត់៖ អ្នកឃុំព្រងិលពីនាក់បងប្អូនបង្កើត បានរងរបួសយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ ដោយសារផ្លែដាវសាម៉ូរ៉ៃ និងកណ្ដាប់ដៃផងនោះ ដោយអ្នកខ្លាហានជាមុខសញ្ញាប្រចាំឃុំលាច លទ្ធផលបានត្រឹមចូលមន្ទីរពេទ្យ និងជាប់ខ្នោះនគរបាល ដើម្បីចាត់ការបន្ត ។

ហេតុការណ៍ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសលើបងប្អូនបង្កើត បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង១៥នាទី ព្រលប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលក់កាហ្វេ ស្ថិតក្នុងភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលល្ងាច ជនរងរបួសទី១ ឈ្មោះ សិត ចំរើន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ និងជនរងរបួសទី២ ជាបងឈ្មោះ សិត កុសល ភេទប្រុស អាយុ .....ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក នាយប៉ុស្ដិ៍បន្តថា មុនដំបូងជនរងរបួសឈ្មោះ សិត ចំរើន ជិះម៉ូតូត្រឡប់មកពីហូបអីនៅម្ដុំស្ពានដែកស្ទឹងក្រវាញ លុះមកដល់កន្លែងកើតហេតុចូលជ្រកភ្លៀងនៅតូបលក់កាហ្វេ ខណៈនោះស្រាប់តែមានឈ្មោះ ផាន វីរៈ ហៅឈិត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាន់ដាវសាម៉ូរ៉ៃមកកាប់ដោយគ្មានហេតុផល បណ្ដាលឲ្យរងរបួសដៃចំនួន ២កន្លែង(ធ្ងន់) រួចក៍ប្រឹងបើកម៉ូតូមកផ្ទះទាំងហូរឈាមជោគ ពេលមកដល់ផ្ទះបុរសជាបងបង្កើតដែលរងរបួសយ៉ាងធ្ងន់ធ្ងរឈ្មោះ(សិត កុសល)ឃើញដូច្នេះសួររកហេតុផល ប្អូនប្រាប់ថា អាវីរះ ហៅឈិតកាប់ ភ្លាមៗនោះបង(កុសល)ជិះម៉ូតូមកសួរនាំនៅកន្លែងកើតហេតុ(លក់កាហ្វេ) ក៍បានប្រតាយប្រតប់ជាមួយស្រ្តីម្ចាស់តូប ភ្លាមនោះឈ្មោះ អ៊ុយ មករា ត្រូវជាកូនកាប់ឈ្មោះ(កុសល)ចំនួន ៥កាំបិតទៀត ថែមទាំងឈ្មោះ អ៊ុយ រស្មី ត្រូវជាដែរ បានដាល់(កុសល)ចំនួន ២ដៃបន្ថែម ចំណែកឈ្មោះ ប្រុក គា ដៃកាន់ពូថៅជាប់គេមិនដឹងកាប់លើជនរងរបួស(កុសល)នោះដែរឬទេ ធ្វើឲ្យជនរងរបួសដេកដួលក្នុងថ្លុកឈាមបញ្ជូនទៅសង្គោះនៅឯរាជធានីភ្នំពេញ ។

លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្តទៀតថា ជនសង្ស័យដៃដល់បានឃាត់ចាប់ខ្លួនជាបន្តបន្ទាប់ចំនួន ៤នាក់ ដើម្បីយកទៅបន្តនីតិវិធី ជនសង្ស័យជាមុខសញ្ញាខាងលើធ្លាប់មានដីកាកោះ និងដីកាបង្គាប់ឲ្យចូលខ្លួនផងដែរ ពាក់ព័ន្ធករណីរក្សាទុកប្រើប្រាស់ចែកចាយដោយខុសច្បាប់នូវសារធាតុញៀននាកន្លងមក ហើយក៍នៅមានមុខសញ្ញាជាច្រើនទៀតផងដែរ ៕