About Me

header ads

ចាប់ខ្លួនយុវជនម្នាក់ក្លែងបន្លំឯកសណ្ឋាននគរបាលជាតិ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ដែលក្លែងបន្លំស្លៀកពាក់ជាឯកសណ្ឋានជានគរបាលជាតិដើអុកឡុងធ្វើរឿងមិនប្រក្រតីទៅលើជនស្លូតត្រង់ដេញឃាត់ម៉ូតូប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងខណ្ឌដ៏ទៃក្នុងរាជធានីភ្នំពេញ។

ការឃាត់ខ្លួនជនសង្ស័យក្លែងបន្លំឯកសណ្ឋាននគរបាលជាតិ  ខាងលើនេះបានធ្វើឡើងនៅវេលាទាបភ្លឺថ្ងៃទី ២៧ វិច្ឆិកា ២០១៩  ចំណុចផ្លូវជាតិ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅទី៣បានឲនយដឹងថាជនសង្ស័យមានឈ្មោះ ទូច ដេវីត
អាយុ២៤ឆ្នាំ មានមុខរបរលក់ផលិតផល តាមអនឡាញ ស្នាក់នៅម្ដុំទូលទំពូងទី២ ខណ្ឌចំ
ការមន និងដកហូតមធ្យោបាយ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សង់សេ១២៥ស៊េរី០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CU-9499និងឯកសណ្ឋាននគរបាលពណ៌ទឹកដោះគោ មួយកំផ្លេ មួកនគរបាលមួយ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ជា សុផាន់ណាត់ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។


បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនិតិវិធីច្បាប់  ។