About Me

header ads

ទារកទើបកើតមិនទាន់ដឹងក្តី ត្រូវម្តាយចិត្តខ្មៅយកទៅបោះចោលលើគំនរសំរាមរហូតស្លាប់

ភ្នំពេញ៖ នៅយប់ម៉ោងប្រហែលជាង៨ មានប្រជាការពារប្រទះឃើញសពទារកដែលត្រូវម្តាយឪពុកចិត្តខ្មៅ បានបង្កើតគ្នាហើយយកទៅបោះចោលលើគំនរសំរាមបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបង្កមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង៥៥នាទីយប់ថ្ងៃទី០៣ ខែវិច្ចិកាឆ្នាំ២០១៩នេះ តាមបណ្តោយផ្លូវលេខ៩០៧នៅចំណុចជាប់និងរបងសាលាបឋមសិក្សាទួលសង្កែ ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចរួមជាមួយបងប្អូនប្រជាពលរដ្ឋ នាំគ្នាលើសពក្មេងប្រុស ទើបតែកើតយកបូជានៅវត្តទួលសង្កែ៕