About Me

header ads

ដែកទម្ងន់រាប់តោន ធ្លាក់ពីអគារ៤២ជាន់ ចំរថយន្តទំនើប


ភ្នំពេញ ៖ នេះជាលើកទី២ហើយ សម្រាប់ករណីធ្លាក់ដែក ពីលើការដ្ឋានអគារ៤២ជាន់ រួចមកចំរថយន្តរបស់ប្រជាពលដ្ឋ នៅខាងក្រោម និងសំណាងបំផុតដែលមិនចំមនុស្សនៅតាមដងផ្លូវ បណ្ដាលបាត់បង់ជីវិត ព្រាត់ពីប្ដីប្រពន្ធកូន ដោយសារការធ្វេសប្រហែសបំផុតនេះ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង២៥នាទី ថ្ងៃត្រង់ ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចសំណង់អគា៤២ជាន់ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
រថយន្តរងគ្រោះ ជារថយន្តទំនើបម៉ាក ម៉េកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ។

ប្រភពឱ្យដឹងថា រថយន្តរងគ្រោះកំពុងធ្វើដំណើរ លើដងមហាវិថីព្រះមុន្នីវង្ស ពីត្បូងមកជើង លុះមកចំណុចកើតហេតុ ដុំដែក១ផ្ទាំងទម្ងន់រាប់តោន បានធ្លាក់មកចំរថយន្ត ផ្នែកខាងក្រោយតែម្ដង ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក៏មានករណីធ្លាក់ដែកពីអគារ៤២ ជាន់នេះ មកទម្លុះរថយន្តផ្នែកខាងមុខ ម៉ាកឡិចស៊ី ៣៥០ របស់ពលរដ្ឋមួយគ្រឿងផងដែរ ៕