About Me

header ads

បើកម៉ូតូលឿនមិនប្រយ័ត្នទៅបុករថយន្តរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើក ម៉ូតូមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿងពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃព្រហស្បតិ៏ ទី១៤  ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរ បែកក្អម ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ។

យោងតាមសម្តីបងប្រុសម្នាក់ដែលនៅនិងកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក់Dream១២៥cc ពណ៌ ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2L.4067 ធ្វើដំណើរចេញពីផ្លូវលំមួយកន្លែង ទឹសដៅពីជើងទៅត្បូងឡើងទៅផ្លូវ២០០៤ ក្នុងល្បឿនលឿនស្រាប់តែដល់ចំណុចកើត ហេតុ ខាងលើ ក៏ជ្រុលទៅបុកនឹងរថយន្តដឹកទំនិញមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស មិនមានស្លាកលេខ បើកតាមបណ្តោយផ្លូវ២០០៤ទឹសដៅពីកើតទៅលិច បើកដោយបុរសម្នាក់ និង ព្រូ ម្នាក់ មិនស្គាល់អត្តសញ្ញាណ យ៉ាងលឿន បុកពេញទំហឹងបណ្ដាលឲ្យម៉ូតូគៀបជាប់ក្រោមរថយន្ត អ្នក បើក ម៉ូតូរងរបួសធ្ងន់  ភ្លាមៗក៏មានរថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យផងដែល ចំណែកតៃកុងរថយន្តបានបើកទ្វារគិចខ្លួនបាត់ ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះមកដល់ រួចធ្វើការវាស់វែងយក រថយន្ត និង ម៉ូតូ ទៅទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក ស្នងការនគរបាលរាជធានីភ្នំពេញរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕