About Me

header ads

មនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់និងស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្ត និង រថយន្ត

កំពង់ឆ្នាំង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០០និង៣០នាទីយប់ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ  នៅចំណុចផ្លូវកោង កំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦០និង៦១ ស្ថិតក្នុងភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងរថយន្តម៉ាក  NISSAN ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ បាត់ដំបង 3B-2131  បើកបរដោយឈ្មោះ វ៉ាន់ សៀរ ភេទ ប្រុស  អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសុភី២ ឃុំរតនៈ ក្រុងនិង ខេត្តបាត់ដំបង  បើកបរពី ទិសខាងត្បូងឆ្ពោះទៅទិសខាងជើង។

ពេលមកដល់ចំណុចកេីតហេតុ អ្នកបេីកបររថយន្តខាងលេី បានងោកមួយភាំង ហេីយក៏ រេចង្កូតមកបុកនិងរថយន្តម៉ាក  HYANDAI  ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2W-4453 បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង  ក្នុងដំណើរច្រាស់ទិសគ្នា  បើកបរដោយ ឈ្មោះ យឿន ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរម្នាក់ឈ្មោះ សេង ស្រីពៅ  ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។   

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កជាការគ្រោះថ្នាក់ដល់មនុស្សប្រុសស្រី ៣នាក់ របួសធ្ងន់និងស្រាល ព្រមទាំងខូចធ្ងន់ រថយន្ត២គ្រឿង។ ចំពោះវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក កំពង់ត្រឡាចរងចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ៕