About Me

header ads

ផ្ទេរហ្គាស់ចេញពីរថយន្តខុសបច្ចេកទេស បង្កឲ្យឆេះផ្ទះនិងរថយន្ត ព្រមទាំងមនុស្ស រងរបួសធ្ងន់

កំពង់ធំ៖ មានហេតុការណ៍អគ្គីភ័យឆេះផ្ទះម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ TELA មួយកន្លែង កាលពីវេលាម៉ោង០៩និង៣០នាទីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅចំណុច ភូមិ សូយោង ឃុំសូយោង ស្រុកតាំងគោគ់ ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះរងគ្រោះខាងលើ មានឈ្មោះអ៊ូ មឿក ភេទប្រុស អាយុ៦៥ឆ្នាំ ហើយអគ្គីភ័យនេះ បានកើតឡើងនៅពេលកំពុងផ្ទេរចេញពីរថយន្ត បណ្តាលឲ្យផ្ទុះឆេះនិងរបួសមនុស្ស ០១នាក់(ធ្ងន់)។
ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ ឈ្មោះ ហៀន ចាន់ធី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរខេត្តកំពង់ចាម រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមណ្ឌល សុខភាព តាំងគោក ហើយជាអ្នកបើកបររថយន្តដឹកហ្គាស់ផ្ទាល់។

ចំណែកសម្ភារៈខូចខាត រួមមាន៖
-រថយន្តដឹកហ្គាស់ ០១គ្រឿង ឆេះ៣០% ។
-សម្ភារៈប្រើប្រាស់សំរាប់ផ្ទេរហ្គាស់មួយចំនួន និងឆេះជញ្ចាំងផ្ទះអស់៣០% ។