About Me

header ads

បុរសម្នាក់បើករថយន្តពាក់់ស្លាកលេខ ខ.ម ខ្វះការប្រុងប្រយ័ត្ន ទៅបុករះរថយន្ត និង ឡាំប្រឺតាណ្ឌា ដែលកំពុងតែឈប់ភ្លើងស្តុបបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ករណីបុករះមួយបានកើតឡើងដោយបាន បណ្តាលអោយរថយន្តស៊េរីទំនើបម៉ាក MAZDA  និងឡាំប្រឺតាឥណ្ឌាមួយ គ្រឿងបានរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបានបង្ករអោយមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ខណៈដែល កំពុងតែឈប់ភ្លើងស្តុបហើយរថយន្តព៌ណត្រេអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ ដោយខ្វះការប្រុងប្រយ័ត្នមកបុករះពីក្រោយជាបន្តបន្ទាប់នោះ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១និង ៤៥នាទីពញរឹក ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចភ្លើងស្តុបទំនប់ទឹក ផ្លូវលេខ ២៧១ ក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន។

តាមប្រភព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តបង្ករគឺម៉ាក ISUZU ព៌ណត្រេអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ០១ -២-១២២៤ ចំណែកឯរថយន្តរងគ្រោះមានរថយន្តម៉ាក MAZDA ព៌ណស ពាក់ស្លាកលេខភ្នំពេញ២BA-០៨៦២ និងឡាំប្រឺតាឥណ្ឌ ព៌ណស ពាក់ស្លាកលេខភ្នំពេញ១HD-២៤១៦ រងការខូចខាតយ៉ាងដំណំទាំង ៣គ្រឿង។មុនពេលកើតហេតុ ទាំងឡាំប្រឺតា ឥណ្ឌា និង រថយន្តម៉ាក MAZDA បានធ្វើតំណើរតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់
ចំណុចខាងលើភ្លើងស្លាកសញ្ញាភ្លើងស្តុបក៏ឡើងព៌ណក្រហមក៏នាំគ្នាឈប់។តាមប្រភពដដែលបានប្រាប់បន្តទៀតថា ខណៈ ពេលដែលកពុងតែឈប់ភ្លើងស្តុបនោះ ក៏ស្រាប់តែរថយន្តព៌ណត្រេអ៊ី ពាក់ស្លាកលេខ ខ-ម ខាងលើដែលបើកបរ ដោយបុរស ម្នាក់បើកមកបុកពីក្រោយឡាំប្រឺតាឥណ្ឌា ពីក្រោយនិង រុញទៅបុករថយន្ត MAZDA បន្តកន្ទុយគ្នាបណ្តាលអោយរងការខូច ខាតយ៉ាងដំណំដូចៗគ្នាទាំង ៣គ្រឿងតែម្តង តែសំណាងល្អមិនបានបង្ករគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមនក៏បានចមកដលល់កន្លែងកើតហេតុធ្វើការ វាស់វែងរកខុសត្រូវយករថយន្តទាំង ២គ្រឿង និង ឡាំប្រឺតាឥណ្ឌាមួយគ្រឿងយកចេញពីកណ្តាលផ្លូវយកទៅដាក់លើចិញ្ចើមផ្លូវធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយបន្តព៌ណត្រេអ៊ីបង្ករធ្វើការសងថ្លៃការខូចខាតទៅភាគីរថយន្តរងគ្រោះម៉ាក MAZDA ចំនួន ១៥០ដុល្លារ និង ឡាំប្រឺតាឥណ្ឌាចំនួន ២០០ដុល្លារ និងបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ។