About Me

header ads

នគរបាលខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរសារធាតុញៀន​ដោយខុសច្បាប់​ ២នាក់

ភ្នំពេញ៖អ្នកប្រើប្រាស់និងអ្នកជួញដូរគ្រឿងញៀន ចំនួន២នាក់ ត្រូវកំលាំងនគរបាលផ្នែកគ្រឿងញៀន សហការជាមួយផ្នែកសន្តិសុខនិងអន្តរាគមន៍ ធ្វើការឆ្មក់បង្ក្រាបនិងឃាត់ខ្លួនព្រមទាំង វត្ថុតាងក្រាមសថ្លាចំនួន៦កញ្ចប់តូចធំ ដាវកែឆ្នៃ១ដើម ។

ហេតុការឆ្មក់បង្ក្រាបនេះវេលាម៉ោង ​១៨និង៣០​ ​នៅថ្ងៃ​ទី​២៤​ វិច្ឆិកា​ ឆ្នាំ ២០១៩​ ចំណុចបន្ទប់ជួលជាន់ផ្ទាល់ដី​ស្ថិតក្នុង​ភូមិ​តាងួន២​ សង្កាត់​កាកាប​ទី១​ ខណ្ឌពោធិ៍សែនជ័យ​។ ជនសង្ស័យ​ទី១មានឈ្មោះ​ ស៊ឹម​ ទូច​ ភេទប្រុស​អាយុ​២៥ឆ្នាំ​ មុខរបរមិនពិត​ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​តាងួន២​ សង្កាត់​កាកាប​ទី១​ ខណ្ឌពោធិ៍សែនជ័យ​។( ជាម្ចាស់ថ្នាំ​និងដាវ១ដេីម)

ជនសង្ស័យ​ទី២មានឈ្មោះ​ ហុក គឹមហ័ង​ ភេទប្រុស​អាយុ២៨ឆ្នាំ​  មុខរបរមិនពិត​ស្នាក់នៅ​បន្ទប់​ជួល​ ក្នុង​ភូមិ​តាងួន២​ សង្កាត់​កាកាប​ទី១​ ខណ្ឌពោធិ៍សែនជ័យ​។ (ប្រើ​ប្រាស់​)។

វត្ថុតាង​ចាប់យក​៖ក្រាមសថ្លាចំនួន​៤កញ្ចប់​ថង់តូច​ និង២កញ្ចប់​ថង់ធំល្មម​ សរុប៦កញ្ចប់​។ បំពង់កែវកែឆ្នៃ​សំរាប់ប្រេីប្រាស់​គ្រឿង​ញៀនចំនួន៣។ ដាវកែឆ្នៃ​ចំនួន​១ដេីម​។ និងថង់ផ្លាស់ស្ទិកសំរាប់ច្រកគ្រឿង​ញៀនមួយចំនួន។