About Me

header ads

បុរសម្នាក់បែកថ្នាំធ្វើអត្តឃាតចងកសម្លាប់ខ្លួន

បាត់ដំបង:សមត្ថកិច្ចស្រុកបាណន់បញ្ជាក់ថាមានករណីមនុស្សស្លាប់ដោយចងក កាលពី វេលាម៉ោង១៣:២០ នាថ្ងៃ១៩ខែវិច្ឆិកាឆ្នាំ ២០១៩នេះ ស្ថិតនៅចំ ណុចក្រុមទី១៤ ភូមិ បត់សាលា ឃុំឈើ ទាលស្រុកបាណន់ ខេត្តបាត់ដំបង ។

សពជនរងគ្រោះឈ្មោះចុប សំណាងភេទ ប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរធ្វើស្រែ។
បើតាមការបំភ្លឺរបស់ឈ្មោះរិន ឈៀង ភេទស្រីអាយុ៦៦ឆ្នាំ ដែលជាម្តាយបង្កើតរបស់ ជនរងគ្រោះ មុខរបរធ្វើស្រែ បានបំភ្លឺប្រាប់ថានៅម៉ោង៥ល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថាខ្លួន បានអប់រំណែនាំកូនខ្លួនដែលជាជនរងគ្រោះឲ្យឈប់ប្រើ ប្រាស់ ថ្នាំញៀនហើយកូនខ្លួនជាជនរងគ្រោះ បានឆ្លើយថាខ្ញុំខុសហើយម៉ែ។

ក្រោយមក កូនរបស់គាត់ បានទៅផឹកអស់ចំនួន ២ឬ៣កំប៉ុង។ ក្រោយពីផឹករួច ជនរងគ្រោះ ដែលកូនរបស់គាត់បានមកសំពះជំរាបលាខ្លួននិងឳពុកថាកូនទៅឆ្ងាយហើយអស់កម្មពៀជាមួយពុកម៉ែហើយ ។

លុះដល់យប់ឡើង កូនរបស់ខ្លួនដែលជាជនរង គ្រោះអត់ដេក ដើរឡើងដើរចុះលើផ្ទះ ។ លុះដល់ម៉ោង៤ទៀបភ្លីថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខ្លួនបានឃើញកូនកាន់ពិលចេញពី ផ្ទះ ស្មានតែទៅមើលអន្ទាក់កណ្តុរ។

លុះដល់ម៉ោង១ជាងរសៀលថ្ងៃខែឆ្នាំដ៍ដែល ស្រាប់តែឈ្មោះប៊ុន វីរះ ភេទប្រុស អាយុ៤៦ឆ្នាំ ដែលជាអ្នកជិតខាងប្រាប់ថាអាសំណាងដែលជាកូនរបស់ខ្លួនបានចងកនៅចម្ការតាង៉ែន របស់ឈ្មោះប៉ូលី ហើយខ្លួនក៏នាំគ្នាទៅមើលឃើញកូនរបស់ខ្លួនចងកនិងដើមតាង៉ែន ស្លាប់មែន។

តាមការសន្និដ្ឋាន សពជនរងគ្រោះពិតជាស្លាប់ដោយ ធ្វើអត្តឃាតចងកដោយខ្លួនឯងនិង មូលហេតុមកពីប្រើប្រាស់ថ្នាំញៀន។សពជនរងគ្រោះ ត្រូវបានប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។