About Me

header ads

នារីញៀនថ្នាំចាប់ជ្រមុជកូនស្រីអាយុ៩ថ្ងៃអាជ្ញាធររំដោះកូនប្រគល់មន្ទីរសង្គមកិច្ច

ភ្នំពេញ៖ នារីញៀនថ្នាំម្នាក់ បានយំរត់ឆ្លេរឆ្លា ខណៈពេលដែលអាជ្ញាធរ បាននាំគ្នាលួងលោមពង្វត់យកកូនស្រីជាទីស្រលាញ់អាយុ៩ថ្ងៃ យកទៅប្រគល់អោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទារាជធានីភ្នំពេញ បន្ទាប់ពីឥទ្ធិពលថ្នាំញៀនរើឡើង នាង ប៉ុនប៉ងចាប់កូនជ្រមុជទឹក និងភក់សម្លាប់កូន។

ហេតុការណ៍ប៉ងសម្លាប់កូនស្រីនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាចថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០១៩នេះ ចំណុចសំណង់មិនរៀបរយនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ទី១ ខណ្ឌឬស្សីកែវ។ ទោះបីជាយ៉ាងណា នារីជាម្តាយ បានធ្វើការបដិសេធថាខ្លួន មិនបានប៉ងសម្លាប់កូននោះទេ គឺយកកូន ទៅងូតទឹកតែប៉ុណ្ណោះ។

នារីជាម្តាយ ត្រូវបានអាជ្ញាធរ អោយដឹងថាឈ្មោះទូច គឹម សៀងហៃ អាយុ២៩ឆ្នាំ ជាអ្នកបម្រើការនៅហាងខារ៉ាអូខេ ជាមនុស្សញៀនថ្នាំ ស្នាក់នៅសំណង់មិនរៀបរយ ក្នុងក្រុមទី១៤ ភូមិ ផ្សារតូច សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ ។ចំណែកកូនស្រីឈ្មោះសុខ ច័ន្ទមុន្នីនាថ អាយុ៩ថ្ងៃ។

តាមព័ត៌មានអោយដឹងថានៅវេលាល្ងាចមុនថ្ងៃកើតហេតុ គេឃើញនារីជាម្តាយបានយកកូនស្រីអាយុទើបតែ៩ថ្ងៃ ចុះទៅក្នុងទន្លេ ជ្រមុជទឹកនិងភក់ដោយគេចោទថាញៀនថ្នាំ ប៉ងសម្លាប់កូនខ្លួន ។ ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើលដោយអ្នកភូមិ បាននាំគ្នារាយការណ៍ប្រាប់ប្រធានភូមិ និងមេ៥០ខ្នង នាំគ្នាចុះទៅលួងលោមនិងរំដោះក្មេង យកទៅអោយអ្នកភូមិ ជួយមើលថែ។ លុះនៅវេលាព្រឹកឡើងថ្ងៃទី២៦ ខែវិឆ្ឆិកាអ្នកភូមិ ក៍បាន ក៍បាននាំក្មេងទៅសង្កាត់និងប្រគល់អោយមន្ទីរសង្គមកិច្ចដើម្បីរកអង្គការជួយយកទៅចិញ្ចឹមបន្ត ហើយនារីជាម្តាយ ក៍បានទៅតាមដែរ។