About Me

header ads

យុវជនម្នាក់ត្រូវបានជនសង្ស័យដាក់ថ្នាំសណ្តំទៅបញ្ចាំម៉ូតូតំលៃ2420$

ភ្នំពេញ៖យុវជនម្នាក់ជាអ្នករកសុីរត់ម៉ូតូកង់បីឥណ្ឌាបានដឹកម៉ូយ៣នាក់ជាជនសង្ស័យហៅអោយឌុបមកម្តុំឃ្លាំងរំសេវរួចដាក់ថ្នាំសណ្តំលួងអោយបញ្ចាំម៉ូតូកង់បីឥណ្ឌាក្នុងតំលៃ2420$ហើយដឹកយកទៅទុកចោលក្រោយមន្ទីរពេទ្យលោកសង្ឃបង្កការភ្ញាក់ផ្អើលឆោឡោរដល់អ្នកធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចចុះមកអន្តរាគមន៍។

ជនរងគ្រោះបានជិះម៉ូតូទៅរកអ្នសាព័តមានឲ្យជួយផ្សព្វផ្សាយនៅវេលាម៉ោង៩នឹង០៥នាទីយប់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ១១៨កែងផ្លូវលេខ១៩នៅចំណុចក្បែរនឹងសាលាខណ្ឌដូនពេញស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ។ជនរងគ្រោះមានឈ្មោះប្រាក់ មាត ភេទប្រុស អាយុ20ឆ្នាំ ស្នាក់នៅម្តុំទួលគោកមានស្រុកកំណើតនៅស្រុកជីក្រែង ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុខ្លួនជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដឹកម៉ូយចេញពីម្តុំផ្សារដីហ៊ុយទៅកាន់ម្តុំឃ្លាំងរំសេវក្នុងតំលៃ3មុឺនប៉ុន្តែបានពាក់កណ្តាលផ្លូវត្រូវជនសង្ស័យអោយទឹកគោជល់ទៅអោយជនរងគ្រោះផឹករួចហើយក៏ទះស្មាលជនរងគ្រោះស្រាប់តែពេលនោះក៏បាត់បង់ស្មារតីមួយភាំងហើយជនសង្ស័យក៏អោយជនរងគ្រោះទៅដាក់ម៉ូតូរបស់ខ្លួនបញ្ចាំក្នុងតំលៃ2420$រួចហើយក៏ដឹកជនរងគ្រោះទៅទុកចោលនៅក្រោយមន្ទីរពេទ្យសង្ឃនិងបានទុកសំបុត្របញ្ចាំអោយជនរងគ្រោះហើយយកលុយទៅបាត់ដោយសុវត្ថិភាពតែម្តង។

ជនរងគ្រោះបានបញ្ជាក់ថា ម៉ូតូកង់បីខ្លួនទើបតែបង់រំលោះយកមករកស៊ីចិញ្ចឹមគ្រួសារបន្ទាប់ពីកើតហេតុរួចខ្លួន(ជនរងគ្រោះ)បានជិះម៉ូតូទៅរកអ្នកសាព័ត៍មានដើម្បីជួយផ្សព្វផ្សាយផងដែរ។
ក្រោយពេលកើតហេតុអ្នកសាព័តមានបានឲ្យជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លាដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕